ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ប្រធានសមាគមសិល្បករខ្មែរ ជំរុញលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យបង្ហាញម៉ូដ និងច្នៃម៉ូដ បន្តខិតខំដើម្បីធានាបានថា ផលិតផលពីវិស័យសិល្បៈវប្បធម៌របស់យើងកាន់តែមានភាពរីកមច្រើន
ថ្ងៃទី ៖ 07-07-2024, ដោយ​​ admin , 335 Views
                     
ភ្នំពេញ : ប្រធានសមាគមសិល្បករខ្មែរ អ្នកឧកញ៉ា ម៉ៅ ចំណាន បានជំរុញលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យបង្ហាញម៉ូដ និងច្នៃម៉ូដ បន្តខិតខំអនុវត្តដោយគោរពឱ្យបានទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីធានាបានថា ផលិតផលពីវិស័យសិល្បៈវប្បធម៌របស់យើងកាន់តែមានភាពរីកមច្រើន និងរក្សាបាននូវសត្តសញ្ញាណនៃវប្បធម៌ជាតិ។

អញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធី Cambodia Queen of the Catwalk ដែលបានប្រព្រឹត្តទៅនៅផ្សារទំនើប អ៊ីអនមានជ័យ នាល្ងាចថ្ងៃទី៦ កក្កដា អ្នកឧកញ៉ា ម៉ៅ ចំណាន បានសម្ដែងនូវការកោតសរសើរចំពោះស្ថាបនិកកម្មវិធីលោក ម៉ែន សីហា (អូលីវ៉ា គង់) ដែលបានផ្ដួចផ្ដើមបង្កើតឱ្យមានការប្រកួតនេះនៅប្រទេសកម្ពុជា ដែលជាការចូលរួមលើកកម្ពស់សមត្ថភាព និងផ្ដល់ឱកាសដល់យុវតីជំនាន់ក្រោយ ក្នុងការឈោងចាប់ក្ដីស្រមៃក្លាយជាអ្នកបង្ហាញម៉ូដអាជីពផងដែរ។

អ្នកឧកញ៉ាបានបង្ហាញនូវមោទនភាពចំពោះអ្នកជំនាញច្នៃម៉ូដ និងជាគ្រូបង្ហាត់ Catwalk លោក អូលីវ៉ា គង់ ដែលកន្លងមកធ្លាប់បាននាំយកស្នាដៃរបស់ខ្លួន ក្នុងនាមជាជនជាតិខ្មែរទៅបង្ហាញលើឆាកអន្តរជាតិជាច្រើនរួចមកហើយ។ ជាក់ស្ដែងថ្មីៗនេះស្នាដៃរបស់លោកក៏បានលេចធ្លោរខ្លាំងនៅក្នុងមហោស្រពភាពយន្តទីក្រុងកាន នាប្រទេសបារាំងផងដែរ។

អ្នកឧកញ៉ាសូមលើកទឹកចិត្តក្នុងការបន្តសកម្មភាពនេះជាបន្តបន្ទាប់ទៀត ដើម្បីរុញច្រានផលិតផលសិល្បៈវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិឱ្យបានកាន់តែទូលំទូលាយ។

ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ាប្រធានបានលើកឡើងនូវអនុសាសន៍៣ចំណុចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារប្រកបដោយអត្ថន័យថា៖ ទី១. ក្នុងនាមជាជនជាតិខ្មែរម្នាក់ ហើយលើសពីនេះទៅទៀត ក្នុងនាមជាសិល្បករម្នាក់ យើងមានការតព្វកិច្ចថែរក្សាអត្តសញ្ញាណរបស់យើង ចងក្រងនូវអ្វីដែលយើងមាន ដែលយើងហៅថា អភិរក្ស”។ ទី២. ក្នុងពេលជាមួយគ្នា ត្រូវគិតដល់ការអភិវឌ្ឍ ការបង្កើតថ្មីនានា ដែលសម្របតាមសម័យកាលកំពុងរស់នៅ។ និងទី៣. យើងក៏ត្រូវគិតអំពីការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ហើយក៏ត្រូវគិតពីការប្រើប្រាស់ ពោលគឺតម្រូវការទីផ្សារនេះដែរ ដើម្បីធានាបាននូវចេរភាពនៃផលិតផលសិល្បៈរបស់យើង ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ បំពេញទស្សនកិច្ចនៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ម្ហូបអាហារខ្មែរ និ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com