ខេត្តកែបរយៈពេល៤ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទទួលបានភ្ញៀវទេសចរជិត១៦ម៉ឺននាក់
ថ្ងៃទី ៖ 17-04-2024, ដោយ admin , 144 Views
កែប : ក្នុងរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៤ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ខេត្តកែប ទទួលបានភ្ញៀវទេសចរជិត១៦ម៉ឺននាក់
បេីប្រៀបធៀបទៅនឹងឆ្នាំ២០២៣ កេីនឡេីង៦.៩៤% ។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានបង្ហាញរបាយការណ៍ ឱ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ថា សង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី៤ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នេះ ខេត្តកែបទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តចំនួន ៤៩,៥៦៩នាក់ ក្នុងនោះភ្ញៀវជាតិ៤៩,៣២៨នាក់ និងភ្ញៀវបរទេសចំនួន២៤១នាក់ តែសម្រាប់រយៈពេល៤ថ្ងៃវិញ ខេត្តកែប ទទួលបានភ្ញៀវទេសចរសរុបចំនួន ១៥៩,៧៨៨នាក់ បេីប្រៀបធៀបទៅនឹងឆ្នាំ២០២៣ ភ្ញៀវទេសចរសរុបចំនួន ១៤៩,៤០៦នាក់ កេីនឡេីង៦.៩៤% ក្នុងនោះភ្ញៀវជាតិចំនួន ១៥៨,៨៩៦នាក់ បេីធៀបនឹងឆ្នាំ២០២៣ មានចំនួន ១៤៨,៧៤៤នាក់ កេីនឡេីង ៦.៨២% ភ្ញៀវទេសចរបរទេសចំនួន ៨៩២នាក់ ធៀបនឹងឆ្នាំ២០២៣ មានចំនួន ៦៦២នាក់ កេីនឡេីង ៣៤.៧៤% ៕
|