ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបាន​អត្ថប្រយោជន៍នៃប.ស.ស
ថ្ងៃទី ៖ 05-11-2026, ដោយ​​ Dara007 , 8 Views
                     
ភ្នំពេញៈ ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋសរុបជាង ៥៦ម៉ឺននាក់ ក្នុងនោះមានស្ត្រីជិត ៣០ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើតាមការឱ្យដឹងពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក ស៊ុន មេសា បានមានប្រសាសន៍ថា៖ «ការកើនឡើងនៃការចុះបញ្ជីសមាជិក ប.ស.ស. គឺជាការរួមចំណែកដ៏សំខាន់ក្នុងការជួយឱ្យប្រជាពលរដ្ឋកាន់តែច្រើនទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ដើម្បីលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅ និងកាត់បន្ថយការចំណាយលើសេវាសុខាភិបាល»។

អ្នកនាំពាក្យដដែលបន្តថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងបន្តពង្រឹងគុណភាពសេវា និងពង្រីកភាពងាយស្រួលក្នុងការប្រើប្រាស់សេវាជូនដល់សមាជិក តាមរយៈការធ្វើទំនើបកម្មក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឱ្យសមាជិកអាចទទួលបានព័ត៌មាន និងប្រើប្រាស់អត្ថប្រយោជន៍សន្តិសុខសង្គមកាន់តែងាយស្រួលតាមប្រព័ន្ធអនឡាញ។

គួរបញ្ជាក់ផងដែរថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាប្រតិបត្តិករតែមួយគត់ ដែលធ្វើប្រតិបត្តិការរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន និងជាស្ថាប័នសាធារណៈឈានមុខមួយ ដែលបានធ្វើទំនើបកម្មស្ថាប័ន និងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាមរយៈការដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទដៃ ប.ស.ស., គេហទំព័រ ប.ស.ស., ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងទៀត ដែលផ្តល់ភាពងាយស្រួល និងទំនុកចិត្តជូនដល់សមាជិក ប.ស.ស. និងសាធារណជន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ពោធិ៍សាត់ៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គិតមកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង៦០០លានដុល្លារហើយ ដើម្បីទប់តម្លៃប្រេងឥន្ធនៈដែលឡើងយ៉ាងគំហុក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com