ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចធិបតី៖ លោក សម រង្ស៊ី បានតែងតាំងអ្នកទទួលខុសត្រូវលើកិច្ចការព្រំដែន ប៉ុន្តែអត់ចេះមើលព្រំដែន
ថ្ងៃទី ៖ 05-11-2026, ដោយ​​ Dara007 , 43 Views
                     
ពោធិ៍សាត់ៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងគូសបញ្ជាក់ថា រដ្ឋាភិបាល២៣ តុលា ដឹកនាំដោយ លោក សម រង្ស៊ី បានតែងតាំងអ្នកទទួលខុសត្រូវលើកិច្ចការព្រំដែន ប៉ុន្តែបុគ្គលទាំងនោះបែរជា «អត់ចេះមើលព្រំដែន» និងពឹងផ្អែកលើការយល់ឃើញឬផែនទីមិនច្បាស់លាស់ ដែលនាំឱ្យមានការខាតបង់ផលប្រយោជន៍ជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «រដ្ឋាភិបាល ២៣ តុលា តែងតាំងអ្នកទទួលខុសត្រូវកិច្ចការព្រំដែន តែអត់ចេះមើលព្រំដែន»។

សម្តេចបានពន្យល់បន្ថែមថា ការងារការពារ និងបោះបង្គោលព្រំដែនគឺជាកិច្ចការបច្ចេកទេសដ៏រសើប និងស៊ីជម្រៅ ដែលទាមទារនូវអ្នកជំនាញពិតប្រាកដ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងឯកសារយោងផ្លូវច្បាប់អន្តរជាតិច្បាស់លាស់ មិនមែនធ្វើឡើងតាមការនឹកឃើញ ឬខ្វះការយល់ដឹងនោះឡើយ។

ទន្ទឹមនេះ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលបច្ចុប្បន្ន ក្នុងការការពារបូរណភាពទឹកដី ដោយបានប្រើប្រាស់ទាំងផែនទីដែលអន្តរជាតិទទួលស្គាល់ ព្រមទាំងបច្ចេកវិទ្យាទំនើបៗ និងការចរចាដោយផ្អែកលើស្មារតីអធិបតេយ្យជាតិ ដើម្បីធានាថាទឹកដីកម្ពុជាត្រូវបានថែរក្សាយ៉ាងគត់មត់សម្រាប់កូនចៅជំនាន់ក្រោយ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ពោធិ៍សាត់ៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គិតមកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង៦០០លានដុល្លារហើយ ដើម្បីទប់តម្លៃប្រេងឥន្ធនៈដែលឡើងយ៉ាងគំហុក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com