ថ្លែងក្នុងពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកទី១ ក្នុងប្រវត្តិសាស្ត្រ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០ដែលកិច្ចប្រជុំនេះ មានមេដឹកនាំមកពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកនឹងមានវត្តមាននៅកម្ពុជា។
សម្ដេចធិបតីថ្លែងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកទី១ ក្នុងប្រវត្តិសាស្ត្រ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ដែលមកដល់ម៉ោងនេះជាង៧០ប្រទេសហើយ ដែលបានចុះឈ្មោះ ហើយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាង២០ហើយបានចុះ បាននឹងមកនៅកម្ពុជា នេះគឺជាមោទនភាពរបស់យើង។ ឥឡូវកំពុងតែចាត់ចែងឡានប៉ាឡង់ដាស់ ឡានអីជូនគាត់។ជាង ២០ប្រទេស មានទាំងប្រធានាធិបតី មានទាំងនាយករដ្ឋមន្ត្រី មានទាំងប្រមុខរដ្ឋ ដែលលោកអញ្ជើញមកនេះ” ។
សម្ដេចធិបតីមានប្រសាសន៍បន្ដថា លោក ម៉ាក្រុង ប្រធានាធិបតីបារាំង នឹងអញ្ជើញមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០ ហើយក៏មានកម្មវិធីសម្ពោធសមិទ្ធផលនៅខេត្តសៀមរាបជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាផងដែរ។
នេះគឺជាមហាកិត្តិយសធំរបស់កម្ពុជាដែលប្រជាជនខ្មែរគួរមានមោទនភាព។ ចំពោះអគ្គទេសាភិបាលបារាំង សម្តេចធិបតីក៏បានគូសបញ្ជាក់ដែរ នឹងអញ្ជើញចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈនាយករដ្ឋមន្ត្រីបារាំងនឹងអញ្ជើញមកដល់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦៕