ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី ស្នើឱ្យពលរដ្ឋចាត់ទុកគណបក្សប្រជាជនកម្ពុជា គឺជាប្ដីប្រពន្ធ មានសុខ មានទុក្ខជាមួយគ្នា
ថ្ងៃទី ៖ 05-11-2026, ដោយ​​ Dara007 , 37 Views
                     
ពោធិ៍សាត់ៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យពលរដ្ឋចាត់ទុកគណបក្សប្រជាជនកម្ពុជា គឺជាប្ដីប្រពន្ធ មានសុខ មានទុក្ខជាមួយគ្នា ទោះបីជាមានភាពខ្វះខាតបន្ដិចបន្ដួចសុំយោគយល់ និងអធ្យាស្រ័យ។

ការស្នើរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកពូជស្រូវ និងកញ្ចប់ស្បៀងនៅខេត្តពោធិ៍សាត់ចំនួន ១១០០០គ្រួសារនៅក្នុងខេត្តពោធិ៍សាត់ នាព្រឹក ថ្ងៃទី៥  ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

សម្តេចធិបតី អំពាវនាវឱ្យប្រជាពលរដ្ឋបន្ដជឿទុកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយប្រជាពលរដ្ឋបានឃើញជាក់ស្ដែងហើយថា គណបក្សប្រជាជនកម្ពុជានៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទោះប្រទេសជួបបញ្ហាជំងឺរាលត្បាត គ្រោះទឹកជំនន់ និងសង្គ្រាមជាដើម។

សម្ដេចធិបតីគូសបញ្ជាក់ថា ពេលមានទុក្ខនិងអាសន្នអន់ក្រ គណបក្សប្រជាជនកម្ពុជាពុំដែលរត់ចោលប្រជាពលរដ្ឋនោះឡើយ ។

ជាមួយគ្នានេះ សម្តេចធិបតី បន្ថែមថា ប្រជាពលរដ្ឋជ្រើសរើសគូរជីវិតត្រូវហើយ ដែលសម្រេចចិត្ដរើសយកគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស ដើម្បីបម្រើរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ក្នុងឱកាសនោះ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើរប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេស៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ពោធិ៍សាត់ៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គិតមកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង៦០០លានដុល្លារហើយ ដើម្បីទប់តម្លៃប្រេងឥន្ធនៈដែលឡើងយ៉ាងគំហុក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com