ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
គ្រោះថ្នាក់ចរាចរណ៍ខែតុលា បង្កឱ្យមនុស្សស្លាប់ជិត១៥០នាក់ និងរបួសច្រើនជាង៣០០នាក់
ថ្ងៃទី ៖ 03-11-2026, ដោយ​​ Dara007 , 43 Views
                     
ភ្នំពេញៈ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស កើតឡើងចំនួន ២១៩ករណី និងបណ្ដាលឱ្យបាត់បង់ជីវិតមនុស្សរហូតដល់១៤៧នាក់ និងបង្កឱ្យមានអ្នករងរបួសធ្ងន់ និងស្រាល៣៨៣នាក់។

បើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្ដល់មកកាន់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងខែតុលា បើធៀបរយៈពេលដូចគ្នាកាលពីខែកញ្ញា ឆ្នាំ២០២៦ដដែល បានកើនឡើង៧ករណី ចំនួនអ្នកស្លាប់កើនឡើង៣១នាក់ និងអ្នករបួសកើនឡើងរហូតទៅដល់ ១០៧នាក់។

គ្រោះថ្នាក់ចរាចរណ៍ក្នុងខែតុលា ភាគច្រើនកើតឡើងនៅពេលយប់ ពោលគឺមានរហូតដល់១៣៨ករណីទៅហើយ។ ដោយឡែក មូលហេតុនៃគ្រោះថ្នាក់ ភាគច្រើនគឺការបើកបរលើសល្បឿនកំណត់ មាន៩១ករណី និងមិនគោរពសិទ្ធិអាទិភាព ៥៣ករណី។

សមត្ថកិច្ចបានចាប់ផ្ដើម អនុវត្តវិធានការរឹតបន្ដឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦កន្លងមក ដោយផ្តោតអនុវត្តតែនៅក្នុងភូមិសាស្ត្រ ដែលមានអត្រាគ្រោះថ្នាក់ខ្ពស់ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង ដើម្បីទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ឱ្យបានជាអតិបរមា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ អំបោសជាសម្ភារប្រើប្រាស់ប្រចាំមួយដ៏ចាំបាច់សម្រាប់ជីវភាពរស់នៅ ប្រើសម្រាប់បោសសម្អាតផ្ទះ ទីធ្លា និងតាមដងផ្លូវជាដើម។ អំបោសដែលធ្វើពីដើមរុក្ខជាតិមានច្រើនប្រភេទ ប៉ុន្តែអ្នកភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ច្រើនធ្វើវាពីដើម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com