ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី ៖ រាជរដ្ឋាភិបាល ចំណាយជាង៦០០លានដុល្លារ ដើម្បីទប់ស្កាត់តម្លៃប្រេង
ថ្ងៃទី ៖ 05-11-2026, ដោយ​​ Dara007 , 42 Views
                     
ពោធិ៍សាត់ៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គិតមកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង៦០០លានដុល្លារហើយ ដើម្បីទប់តម្លៃប្រេងឥន្ធនៈដែលឡើងយ៉ាងគំហុក។

ថ្លែងក្នុងពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ចំពោះការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក គឺជាប្រធានបទធំមួយដែលនេះបានជះឥទ្ធិពលទៅដល់តម្លៃប្រេងនៅអាមេរិកផងដែរ។

សម្ដេចធិបតីថ្លែងថាអ៊ីចឹងសម្រាប់យើង គឺខិតខំយើងចំណាយមកដល់ម៉ោងនេះ ជាង ៦០០ លានដុល្លារហើយ នៅក្នុងការទប់តម្លៃប្រេង វាហក់ឡើងមែន ប៉ុន្តែបើគ្មានយើងចេញលុយកាត់បន្ថយ មិនយកពន្ធ យកអាករទៅលើក្រុមហ៊ុនដែលនាំប្រេងចូលនេះទេ តម្លៃកាន់តែលើសហ្នឹងទៅទៀត” ។

សម្ដេចធិបតីមានប្រសាសន៍បន្ដថា ការមិនយកពន្ធអាករមួយចំនួនទៅដល់ក្រុមហ៊ុនប្រេងនាំចូលដោយសារតម្លៃប្រេងនិងម៉ាស៊ូតមានការឡើងថ្លៃ ។

សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា ការធ្វើបែបនេះ ដើម្បីសម្រួលដល់ការលំបាករបស់ក្រុមហ៊ុនផង និងដើម្បីប្រជាពលរដ្ឋផងដែរ ។ សម្ដេចធិបតីបន្ថែមថា ឥឡូវនេះប្រជាពលរដ្ឋដែលរងសម្ពាធពីវិបត្តិនានាក៏បានទទួលថវិកាជាសាច់ប្រាក់ពីរាជរដ្ឋាភិបាលជាបន្តបន្ទាប់ដែលគិតជាចំនួនមនុស្សរាប់លាននាក់ហើយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ពោធិ៍សាត់ៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គិតមកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង៦០០លានដុល្លារហើយ ដើម្បីទប់តម្លៃប្រេងឥន្ធនៈដែលឡើងយ៉ាងគំហុក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com