ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
លោក ស សុខា ផ្ដាំផ្ញើដល់គណៈកម្មការ និងកីឡាករទូក ងទាំងអស់ ត្រូវមានកម្លាំងសាមគ្គីភាពល្អជាមួយគ្នា ចេះយោគយល់អធ្យាស្រ័យ និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការប្រកួត
ថ្ងៃទី ៖ 26-10-2026, ដោយ​​ Dara007 , 20 Views
                     
ព្រៃវែងៈ លោក ស សុខា ផ្ដាំផ្ញើដល់គណៈកម្មការ និងកីឡាករទូក ងទាំងអស់ ត្រូវមានកម្លាំងសាមគ្គីភាពល្អជាមួយគ្នា ចេះយោគយល់អធ្យាស្រ័យ និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការប្រកួត ដើម្បីប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ ស្រឡាញ់ និងរក្សាសេចក្តីថ្លៃថ្នូរជាកីឡាករ ។

ថ្លែងក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំងទូកង ខេត្តព្រៃវែង ឆ្នាំ២០២៦ ដែលមានទូកវែងសរុបចំនួន១១គូរនិងខ្លីចំនួន៣០គូរ ដើម្បីអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា និងជាការផ្តល់ជូនដល់ប្រជាពលរដ្ឋបានទស្សនាកម្សាន្តសប្បាយរីករាយ ព្រមទាំងត្រៀមអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានផ្ដាំផ្ញើនូវចំណុចសំខាន់ៗដល់គណៈកម្មការ និងកីឡាករទូក ងទាំងអស់ត្រូវរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ត្រូវមានកម្លាំងសាមគ្គីភាពល្អជាមួយគ្នា ចេះយោគយល់អធ្យាស្រ័យ និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការប្រកួត។

ជាមួយគ្នានេះ លោកបានថ្លែងនូវ កោតសរសើរដល់កីឡាករទូកទាំងអស់ដែលបានគោរពបទបញ្ជាផ្ទៃក្នុង និងបទបញ្ជាការប្រកួត និងប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ ស្រឡាញ់ និងរក្សាសេចក្តីថ្លៃថ្នូរជាកីឡាករ ព្រមទាំងបានគោរពតាមការណែនាំរបស់គណៈកម្មការរៀបចំការប្រកួតបានខ្ជាប់ខ្ជួន នាំយកកិត្តិយស និងជ័យជម្នះជូនស្រុកភូមិ និងខេត្ត ដោយឈរលើស្មារតីយុត្តិធម៌ និងមិត្តភាព។

នាឱកាសនោះ លោក ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង រួមទាំងកងកម្លាំងទាំងបី ដែលបានរៀបចំកម្មវិធីប្រណាំងទូក ង នេះឡើងបង្ករការសប្បាយរីករាយយ៉ាងក្រៃលែងដល់ប្រជាពលរដ្ឋនៅខេត្តព្រៃវែង និងបណ្តាខេត្តផ្សេងៗទៀតមកចូលរួមផងដែរ ។ ពិសេសសូមអរគុណចំពោះក្រុមហ៊ុន និងសប្បុសជនទាំងអស់ដែលបានជួយឧបត្ថមគាំទ្រដល់ការរៀចំកម្មវិធី និងអរគុណចំពោះការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយភាពសប្បាយរីករាយក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៦។

លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងថា ការប្រណាំងទូកងឆ្នាំ២០២៦នេះ មានការចូលរួមពីក្រុង-ស្រុកចំនួន៦នៅទូទាំងខេត្ត និងមកពីខេត្តកណ្តាល សរុបចំនួន៨០ទូក ដែលក្នុងនោះមានទូកខ្នាតអន្តរជាតិ៥៩ទូក និងទូកខ្នាតវែង២១ទូក។ ចំនួនអ្នកទស្សនា និងកម្សាន្តមានប្រមាណ២៣០,០០០នាក់ ដែលបង្ហាញពីការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។ ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញរយៈពេល២ថ្ងៃ ចំណាត់ថ្នាក់លេខ១៖ មានចំនួន១៣ទូក (ទូកខ្នាតអន្តរជាតិ៩ទូក និងទូកខ្នាតវែង៤ទូក)។ ចំណាត់ថ្នាក់លេខ២៖ មានចំនួន៣១ទូក (ទូកខ្នាតអន្តរជាតិ ២៣ទូក និងទូកខ្នាតវែង៨ទូក) ចំណាត់ថ្នាក់លេខ៣៖ មានចំនួន២៥ទូក (ទូកខ្នាតអន្តរជាតិ១៨ទូក និងទូកខ្នាតវែង៧ទូក) ចំណាត់ថ្នាក់លេខ៤៖ មានចំនួន១០ទូក (ទូកខ្នាតអន្តរជាតិ៨ទូក និងទូកខ្នាតវែង២ទូក)។ ពិធីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វប្បធម៌ជាតិ និងពង្រឹងសាមគ្គីភាពក្នុងសង្គម៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាបង្ហាញចំណាប់អារម្មណ៍របស់វិស័យឯកជនអាល្លឺម៉ង់ក្នុងស្វែងរកឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ព្រមទាំងបង្ហាញបំណងពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com