ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កកក្រើកស្រុកវាលវែង ជនល្មើសបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សជាច្រើននាក់ ក្នុងពេលចុះបង្រ្កាបគ្រឿងញៀន
ថ្ងៃទី ៖ 05-08-2026, ដោយ​​ Admin , 64 Views
                     
ពោធិ៍សាត់ : មនុស្ស៧នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់ និងរងរបួសជាបន្តបន្ទាប់នៅល្ងាចថ្ងៃពុធនេះ ក្នុងពេលចុះបង្រ្កាបគ្រឿងញៀន នៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយក៍ត្រូវជនល្មើសបំផ្ទុះគ្រាប់បែក ។

បើតាម លោកឧបនាយករដ្ឋមន្រ្ដី ស សុខា រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នៅព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ មន្ត្រីនគរបាលជាតិនិងប្រជាការពារ សរុបចំនួន៥រូបបានស្លាប់ និងជនបង្កម្នាក់ រួមប្រជាការពារ១រូបរបួសធ្ងន់ ក្នុងប្រតិបត្តិការបង្ក្រាបអំពើហិង្សាក្នុងគ្រួសារ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍បឋមពីនគរបាលខេត្តពោធិ៍សាត់ ករណីនេះបណ្ដាលមកពីជនល្មើសប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារ ដោយកម្លាំងសមត្ថកិច្ចបានចេញប្រតិបត្តិការភ្លាមៗ បន្ទាប់ពីទទួលព័ត៌មានពីប្រពន្ធជនបង្ក ប៉ុន្តែក្នុងពេលអន្តរាគមន៍នោះ ជនបង្កក៏បំផ្ទុះគ្រាប់បែក។ សមត្ថកិច្ចថា ហេតុការណ៍នេះបណ្ដាលឱ្យមានសោកនាដកម្មស្លាប់មនុស្សជាច្រើននាក់ ទី១-លោក សាម​ រ៉ា នាយប៉ុស្ដិ៍ (ស្លាប់) ទី២-លោក សូ​ សុវណ្ណរិទ្ធ​ មន្ត្រីប៉ុស្ដិ៍ (ស្លាប់) ទី៣-លោក ជ្រន​ ប្រឹម​ ប្រជាការពារ​ (ស្លាប់) ទី៤-លោក សុខ​ អាន​ ប្រជាការពារ​ (ស្លាប់) ទី៥-លោក ចិន្ដា​ ប្រជាការពារ (ស្លាប់) ៦- ជនបង្កឈ្មោះ អែម​ ដុំ (ស្លាប់) និងទី៧-លោក វ៉ី ​ វឿន​ ប្រជាការពារ​ (របួសធ្ងន់) ។

បើតាម លោក ស សុខា ក្រោយកើតហេតុភ្លាម លោកបានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលខេត្ត រួមទាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងដំណើរការរៀបចំពិធីបុណ្យសពមន្ត្រីនគរបាលជាតិនិងកម្លាំងប្រជាការពារ។ ជាមួយគ្នានេះ ត្រូវបន្តខិតខំស្រាវជ្រាវទាំងមុខសញ្ញាចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាននោះ និងប្រភពគ្រាប់បែកដែលជនបង្កបានប្រើប្រាស់។

ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាមលោករដ្ឋមន្រ្ដីផ្ទាល់ ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព។ ពលិកម្មមន្ត្រីនគរបាលជាតិ និងប្រជាការពារយើង រួមទាំងសោកនាដកម្មក្នុងករណីនេះទាំងមូល បានដាស់តឿនយើងថា គ្រឿងញៀនគឺជាឃាតករ និងជាសត្រូវដ៏អាក្រក់របស់យើងទាំងអស់គ្នា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៦ រោងចក្រនៅកម្ពុជាកើនឡើងចំនួន ៨៤៥រោងចក្រ ដែលបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ ដែលឆ្លុះបញ្ចាំងពីបរិយាកាសវិនិយោគដ៏រឹងមាំ និងការទាក់ទាញឥតឈប់ឈររបស់កម្ពុជាក្នុងនាមជាគោលដ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com