ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក សាយ សំអាល់ នឹងរៀបចំក្រុង និងទីប្រជុំជនឱ្យជាទីក្រុងសហសម័យ
ថ្ងៃទី ៖ 04-08-2026, ដោយ​​ Dara007 , 38 Views
                     
ភ្នំពេញៈ លោក សាយ សំអាល់ នឹងរៀបចំក្រុង និងទីប្រជុំជនឱ្យជាទីក្រុងសហសម័យ ដើម្បីបង្កើតសោភណភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ស្របតាមសក្ដានុពល និងតម្រូវការនៃការអភិវឌ្ឍនាពេលបច្ចុប្បន្ន និងអនាគត ។

ថ្លែងក្នុងកិច្ចប្រជុំណែនាំការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធក្រុង និងទីប្រជុំជន កាលពីព្រឹកថ្ងៃទី០៣ សីហា ២០២៦ លោក សាយ សំអាល់ ឧបកនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ផ្តើមចេញពីថ្ងៃនេះ យើងចូលរួមទាំងអស់គ្នាដោយប្រើស្ថាបត្យកម្មក្នុងការរៀបចំក្រុង និងទីប្រជុំជនរបស់យើងឱ្យជាទីក្រុងសហសម័យ មានសោភណភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ស្របតាមសក្ដានុពល និងតម្រូវការនៃការអភិវឌ្ឍនាពេលបច្ចុប្បន្ន និងអនាគត ដោយបង្កើតដង្ហើមសេដ្ឋកិច្ច និងបង្កើនគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

សូមគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញនិងណែនាំអំពីគម្រោងសំខាន់ៗមួយចំនួន រួមមាន៖ - ការកសាងប្លង់គោល ផែនការប្រើប្រាស់ដី និងគម្រោងអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន - គម្រោងរៀបចំសោភណភាពមហាវិថីសម្តេចធិបតី និងប្រព័ន្ធភស្តុភារកម្មផ្លូវដែកនៅកម្ពុជា - គម្រោងកែលម្អសោភណភាពមហាវិថីហាណូយ មហាវិថីព្រះមុនីវង្ស ការដោះស្រាយប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកភ្លៀងក្នុងរាជធានីភ្នំពេញ ការរៀបចំវត្តអារាមនៅកម្ពុជា និងគម្រោងសាងសង់ អគារទីស្តីការក្រសួងមហាផ្ទៃ - គម្រោងកែលម្អសោភណភាពកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រក្រុងច្បារមន ខេត្តកំពង់ស្ពឺ - គម្រោងកែលម្អសាលារៀននៅកម្ពុជា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៦ រោងចក្រនៅកម្ពុជាកើនឡើងចំនួន ៨៤៥រោងចក្រ ដែលបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ ដែលឆ្លុះបញ្ចាំងពីបរិយាកាសវិនិយោគដ៏រឹងមាំ និងការទាក់ទាញឥតឈប់ឈររបស់កម្ពុជាក្នុងនាមជាគោលដ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com