ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា ប្រកាន់ខ្ជាប់គោលការណ៍មនុស្សធម៌ ដល់ពលរដ្ឋបរទេសដែលរងគ្រោះដោយសារការល្បួងរបស់មេខ្យល់ ឬត្រូវបានជួញដូរឱ្យមកធ្វើសកម្មភាពឆបោកនៅកម្ពុជា
ថ្ងៃទី ៖ 30-07-2026, ដោយ​​ Dara007 , 12 Views
                     
ភ្នំពេញៈ កម្ពុជា បានប្រកាន់ខ្ជាប់គោលការណ៍មនុស្សធម៌ ដល់ពលរដ្ឋបរទេសដែលរងគ្រោះដោយសារការល្បួងរបស់មេខ្យល់ ឬត្រូវបានជួញដូរឱ្យមកធ្វើសកម្មភាពឆបោកនៅកម្ពុជា និងបានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាស្ថានទូត ក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋបរទេសទាំងនោះ ត្រឡប់ទៅប្រទេសកំណើតវិញ។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានជម្រាបជូនពីសាវតា ពាក់ព័ន្ធប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានគូសបញ្ជាក់ថា បញ្ហានេះជាវិបត្តិសកលដែលរីករាលទូទាំងសកលលោក។

រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈខ្ពស់ក្នុងការដោះស្រាយ បង្ក្រាប និងបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយទន្ទឹមនឹងប្រតិបត្តិការបោសសម្អាត កម្ពុជាក៏ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះការការពារសុវត្ថិភាព និងសុខុមាលភាពរបស់ពលរដ្ឋកម្ពុជា និងបរទេស។ លោកបានសង្កត់ធ្ងន់ថា ការអនុវត្តនីតិវិធី ពិតជាមានសារៈសំខាន់ក្នុងការធានាជោគជ័យដល់ប្រតិបត្តិការបង្ក្រាប ក៏ប៉ុន្តែកិច្ចការនេះត្រូវដើរទន្ទឹមគ្នានឹងការពិចារណាផ្នែកមនុស្សធម៌ ក្នុងគោលដៅធ្វើយ៉ាងណាបង្ការកុំឱ្យពលរដ្ឋទទួលរងផលប៉ះពាល់ទាំងផ្លូវកាយ និងផ្លូវចិត្ត។

ក្នុងន័យនេះ  កម្ពុជា ប្រកាន់ខ្ជាប់គោលការណ៍មនុស្សធម៌ ដោយបានផ្តល់ការគាំទ្រនិងជំនួយមនុស្សធម៌ចាំបាច់ ដល់ពលរដ្ឋបរទេសដែលរងគ្រោះដោយសារការល្បួងរបស់មេខ្យល់ ឬត្រូវបានជួញដូរឱ្យមកធ្វើសកម្មភាពឆបោកនៅកម្ពុជា និងបានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាស្ថានទូត ក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋបរទេសទាំងនោះ ត្រឡប់ទៅប្រទេសកំណើតវិញ។ កម្ពុជាស្វាគមន៍ កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនិងអង្គការអន្តរជាតិជាដៃគូនានា ដើម្បីរួមគ្នាបង្ការកុំឱ្យពលរដ្ឋទូទាំងសកលលោក បន្តធ្លាក់ក្នុងអន្ទាក់ និងឧបាយកលរបស់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ​

ជាការឆ្លើយតប លោក Thomas Andrews គូសបញ្ជាក់ថា លោកបានដឹងច្បាស់ពីការបង្កើត និងភារកិច្ច នៃយន្តការ គ.ប.ឆ.ប. ដែលសបង្ហាញពីសារៈសំខាន់ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់រាជរដ្ឋាភិបាលកម្ពុជា និងបានលើកឡើងពីចំណាប់អារម្មណ៍ ពាក់ព័ន្ធស្ថានភាព និងលទ្ធផលនៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ 

លោកសង្ឃឹមថា ភាគីទាំងពីរនឹងអាចបន្តពិភាក្សាផ្លាស់ប្តូរយោបល់បន្ថែមទៀតលើបញ្ហានេះ នាពេលខាងមុខ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា ប្រកាន់ខ្ជាប់គោលការណ៍មនុស្សធម៌ ដល់ពលរដ្ឋបរទេសដែលរងគ្រោះដោយសារការល្បួងរបស់មេខ្យល់ ឬត្រូវបានជួញដូរឱ្យមកធ្វើសកម្មភាពឆបោកនៅកម្ពុជា និងបានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាស្ថានទូត ក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com