|
លោក ជួន ណារិន ប្រាប់ឱ្យស្រីស្អាតបុកមន្រ្ដីសាធារណៈការស្លាប់ចូលខ្លួនសារភាពតាមច្បាប់
ថ្ងៃទី ៖ 30-07-2026, ដោយ Dara007 , 194 Views
ភ្នំពេញៈ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញប្រាប់ឱ្យស្រីស្អាតបុកមន្រ្ដីមន្ទីរពិសោធន៍សំណង់ និងសាធារណៈការ និងដឹកជញ្ជូនស្លាប់ចូលខ្លួនសារភាពតាមផ្លូវច្បាប់ និងព្រមានឃាត់ខ្លួនអ្នកគប់គិតជួយលាក់បំពួនផងដែរ។
លោកឧត្ដមសេនីយ៍ឯក ជួន ណារិន សូមជម្រាបជូន ក្មួយស្រីឈប់ព្យាយាមរត់គេចខ្លួនទៅ(ចូលសារភាពនៅអង្គភាពណាក៏បាន)ធ្វើដូចកូនខ្លាអ៊ីចឹង។ លោកឧត្ដមសេនីយ៍ឯក បានបញ្ជាក់ថា សមត្ថកិច្ចបានបិទច្រកអស់ហើយ(ពេលនេះសមត្ថកិច្ចជំនាញកំពុងតាមចាប់ខ្លួនព្រមទាំងអ្នកគប់គិតជួយលាក់បំពួន)៕
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅវេលាម៉ោង១១៖៣០នាទីយប់ នៅតាមបណ្តោយផ្លូវលេខ១០០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្ដ្រីម្នាក់បើករថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក AVATAR 11 ពាក់ផ្លាកលេខកម្ពុជា V.C.8989 បានបុកម៉ូតូមន្រ្ដីមន្ទីរពិសោធន៍សំណង់ និងសាធារណៈការ និងដឹកជញ្ជូនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា៕
|