|
ឧបនាយករដ្ឋមន្រ្ដី សាយ សំអាល់ ៖ ពីនេះទៅមុខ យើងនឹងងាកមកគិតគូរលើការបញ្ចប់រៀបចំព្រំប្រទល់រដ្ឋបាល ភូមិ ឃុំ ស្រុក ខេត្ត និងអាសយដ្ឋានឱ្យបានច្បាស់លាស់
ថ្ងៃទី ៖ 31-07-2026, ដោយ Admin , 30 Views
ព្រៃវែង : ឧបនាយករដ្ឋមន្រ្ដី សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ពីនេះទៅមុខ យើងនឹងងាកមកគិតគូរលើការបញ្ចប់ការរៀបចំព្រំប្រទល់រដ្ឋបាល ភូមិ ឃុំ ស្រុក ខេត្ត និងអាសយដ្ឋានឱ្យបានច្បាស់លាស់ ហើយសូមបងប្អូនងាកមកគិតគូរលើការបង្កបង្កើនផល ចិញ្ចឹមសត្វ ប្រកបរបរចិញ្ចឹមជីវិត បង្កើនចំណូល និងចូលរូមរៀបចំទីក្រុងនិងទីប្រជុំជន សួននិងលំហសាធារណៈឱ្យស្អាត មានសោភណភាព និងរក្សាបាននូវឧត្តមប្រយោជន៍ជាតិ។
ការថ្លែងដោយលោកឧបនាយករដ្ឋមន្រ្ដី ក្នុងគ្រាដែលលោក ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបញ្ចប់ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ។
លើសពីនេះ លោកសូមថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រៃវែង មន្ត្រីរាជការ កងកម្លាំងនិងមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។
សូមបញ្ជាក់ថា ខេត្តព្រៃវែងគឺជាខេត្តដែលមានក្បាលដីច្រើនជាងគេក្នុងប្រទេសកម្ពុជា។ ការចាប់ផ្តើមប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបញ្ចប់ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកកំចាយមារ ខេត្តព្រៃវែង នេះ ក៍មានការអញ្ជើញចូលរួមពីលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ផងដែរ ៕
|