ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជាបើកសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ជាផ្លូវការ ដោយមានថ្នាក់ដឹកនាំជាង៣០ប្រទេសអញ្ជើញចូលរួម ‎
ថ្ងៃទី ៖ 27-08-2026, ដោយ​​ Dara007 , 34 Views
                     
‎ ភ្នំពេញៈ សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកជាផ្លូវការ នៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៦នេះ ក្រោមប្រធានបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ការពង្រឹងច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី» ដោយមានថ្នាក់ដឹកនាំជាង៣០ប្រទេសអញ្ជើញចូលរួម។

‎ ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាតនៃអគ្គនាយកដ្ឋានពន្ធដារ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ គោលបំណងនៃសន្និសីទនេះ គឺដើម្បីពង្រឹងសាមគ្គីភាព កិច្ចសន្ទនា និងការកសាងទំនុកចិត្តរវាងសភា,បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះច្បាប់អន្តរជាតិ ពហុភាគីនិយម និងការដោះស្រាយជម្លោះដោយសន្តិវិធី,លើកកម្ពស់កិច្ចសហប្រតិបត្តិការសភាលើការអភិវឌ្ឍប្រកបដោយចីរភាព សន្តិសុខមនុស្ស និងវិបុលភាពរួម,ជំរុញការសម្របសម្រួល ការចងចាំស្ថាប័ន និងការតាមដានរវាងសន្និសីទ ISC នីមួយៗនិងគាំទ្រការពិគ្រោះយោបល់លើម្ចាស់ផ្ទះ ISC-3 និងសន្និសីទបន្តបន្ទាប់។ ‎ ‎ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) គឺជាសមិទ្ធផល និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាមួយទៀត សម្រាប់ព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ។ ការទុកចិត្តពីសំណាក់សហគមន៍អន្តរជាតិមកលើកម្ពុជា មិនត្រឹមតែជាសក្ខីភាពបង្ហាញពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងសមត្ថភាពម្ចាស់ការក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការទទួលស្គាល់នូវតួនាទីឈានមុខ និងការប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការបម្រើប្រយោជន៍រួម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ការទទួលបានសិទ្ធិជាម្ចាស់ផ្ទះនេះ គឺជាការបោះជំហានដ៏សំខាន់មួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ហាញពីតួនាទីយ៉ាងសកម្មលើឆាកអន្តរជាតិ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាលានុវត្តភាពដ៏ប្រពៃ ក្នុងការបង្ហាញអំពីវប្បធម៌ សក្ដានុពលជាតិ និងការរឹតចំណងមិត្តភាពជាមួយបណ្តាប្រទេសជាមិត្ត និងអង្គការដៃគូជុំវិញពិភពលោក។ ភាពជោគជ័យរបស់សន្និសីទនឹងត្រូវវាស់វែងតាមលទ្ធផលសំខាន់ៗ៖ សារនយោបាយរួមដែលមានភាពស៊ីសង្វាក់, កិច្ចពិភាក្សាទូទៅដែលមានខ្លឹមសារ, ការអនុម័តសេចក្តីប្រកាសទីក្រុងភ្នំពេញដោយឯកច្ឆន្ទ និងទិសដៅជាក់ស្ដែងសម្រាប់និរន្តរភាព និងការអភិវឌ្ឍ ISC។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានទាក់ទាញមេដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងប្រធានសភាល្បីៗមកពីជុំវិញពិភពលោកឱ្យមកជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីជជែកពិភាក្សា និងស្វែងរកដំណោះស្រាយរួមលើបញ្ហាប្រឈមជាសកល។ ‎ សន្និសីទនេះមិនត្រឹមតែជាជំនួបពិភាក្សាផ្លូវការរវាងប្រធានសភា និងប្រតិភូអន្តរជាតិនានាប៉ុណ្ណោះទេ ប៉ុន្តែមានអត្ថន័យយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅលើកត្តាសំខាន់ៗចំនួន ៣ ដូចជា៖ ‎១. ការលើកកម្ពស់វប្បធម៌អត់ឱន និងសន្តិភាព៖ នៅក្នុងបរិបទពិភពលោកដែលកំពុងជួបប្រទះការបែកបាក់ និងជម្លោះភូមិសាស្ត្រនយោបាយ កម្ពុជាបានដើរតួជា «ស្ពានចម្លង» ក្នុងការជំរុញកិច្ចសន្ទនា និងការយោគយល់គ្នាទៅវិញទៅមក ដោយឈរលើគោលការណ៍អត់ឱន និងការគោរពអធិបតេយ្យភាព។ ‎២. ការប្រមូលផ្តុំមេដឹកនាំ និងសមាជិកសភា៖ ការជួបជុំសមាជិកសភា និងថ្នាក់ដឹកនាំមកពីជុំវិញពិភពលោក បានផ្តល់ឱកាសឱ្យកម្ពុជាពង្រីកទំនាក់ទំនងទ្វេភាគី និងពហុភាគី ដោះដូរទស្សនៈលើបញ្ហាប្រឈមសកលដូចជា៖ ការប្រែប្រួលអាកាសធាតុ, សន្តិសុខស្បៀង និងការប្រឆាំងអំពើហិង្សា។ ‎៣. ការផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់ជាតិ៖ ការទាក់ទាញការយកចិត្តទុកដាក់ពីប្រព័ន្ធផ្សព្វផ្សាយបរទេស និងប្រតិភូជាន់ខ្ពស់រាប់រយរូប ជាឱកាសមាសក្នុងការផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ដ៏សម្បូរបែប ព្រមទាំងកាលានុវត្តភាពវិនិយោគ និងទេសចរណ៍នៅកម្ពុជា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ដើម្បីផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com