|
ប្រមុខរដ្ឋស្ដីទី អំពាវនាវឱ្យអ្នកមើលបាល់ទាត់បើកយានយន្តគ្រប់ប្រភេទប្រុងប្រយ័ត្ន
ថ្ងៃទី ៖ 30-06-2026, ដោយ Dara007 , 47 Views
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអំពាវនាវឱ្យអ្នកមើលបាល់ទាត់បើកយានយន្តគ្រប់ប្រភេទប្រុងប្រយ័ត្ន ដើម្បីបញ្ជៀសការគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ។ការអំពាវនាវរបស់សម្ដេចប្រមុខរដ្ឋស្ដីទីនេះតាមបណ្ដាញគណនីផ្លូវការ នាសៀលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បាល់មូលពិតមែនព្រោះប្រទេសនៅតំបន់អាមេរិកខាងត្បូងនិងនៅអាហ្រ្វិកខាងជើងបានបណ្តេញប្រទេសនៅតំបន់អឺរ៉ុបដែលធ្លាប់ខ្លាំងខាងបាល់ទាត់ទៅផ្ទះវិញអស់ពីរក្រុមហើយដែលធ្វើ ឲ្យអ្នកលេងភ្នាល់បាល់ចាញ់ចង់ឡប់។
សម្ដេចតេជោ គូសបញ្ជាក់ថា រដូវបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ មនុស្សធ្វើការពេលព្រឹកមិនសូវសកម្មព្រោះងងុយផងនិងមើលបាល់ទាត់ផង ព្រោះគេទាត់ក្រោយម៉ោង១២យប់រហូតម៉ោង១០ព្រឹក។
ទន្ទឹមនឹងនេះ សម្ដេចតេជោ សូមបងប្អូនអ្នកបើកយានយន្តគ្រប់ប្រភេទប្រុងប្រយ័ត្នពេលបើកបរ។ បើងងុយកុំបើកបរនាំគ្រោះថ្នាក់៕
|