ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ឡាវ ស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ថ្ងៃទី ៖ 30-06-2026, ដោយ​​ Dara007 , 41 Views
                     
ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក វ៉ាន់ថន កងម៉ានី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានមានប្រសាសន៍ស្នើលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់មន្ត្រីជំនាញ ជួយសហការចែករំលែកបទពិសោធអំពីការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកម្ពុជា ដល់មន្ត្រីជំនាញនៃក្រសួងសន្តិសុខសាធារណៈឡាវ។ ការស្នើសុំនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ កម្ពុជា-ឡាវ-វៀតណាម ដែលក្រសួងមហាផ្ទៃ រៀបចំធ្វើជាម្ចាស់ផ្ទះ។

លោកឧត្តមសេនីយ៍ឯក រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានមានប្រសាសន៍លើកទឹកចិត្ត ប្រកបដោយអំណរសាទរ ជូនរាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ ក្នុងនាមសេនាធិការស្នូល ដែលបាននិងកំពុងបន្តបោសសម្អាតបទល្មើសមួយនេះ យ៉ាងសកម្ម និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

លោក ក៏បានចែករំលែកព័ត៌មានបន្ថែមថា នៅប្រទេសឡាវ បច្ចុប្បន្ន ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានព្យាយាមពួនសម្ងំប្រព្រឹត្តបទល្មើសនៅតាមទីតាំងតូចៗក្នុងសហគមន៍មូលដ្ឋានរបស់ប្រជាពលរដ្ឋ។ លោកត ស សុខា បានមានប្រសាសន៍ឯកភាព និងគាំទ្រពេញទំហឹងចំពោះសំណើនេះ ដ្បិតក្រសួងមហាផ្ទៃកម្ពុជា ក៏មានបំណងឈានទៅបង្កើតយន្តការសហប្រតិបត្តិការប្រចាំការមួយ ក្នុងក្របខណ្ឌមន្ត្រីជំនាញអនុវត្តច្បាប់កម្ពុជា ឡាវ និងវៀតណាម ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធពាក់ព័ន្ធការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបទល្មើសមានការប្រទាក់ក្រឡា ទាំងជាមួយប្រទេសក្បែរខាង និងនៅលើពិភពលោក។

ត្រង់ចំណុចនេះ លោក ស សុខា មានប្រសាសន៍ថា បន្ទាប់ពីប្រតិបត្តិការទ្រង់ទ្រាយធំបានធ្វើឡើងយ៉ាងក្ដៅគគុកនោះ ពេលនេះនៅកម្ពុជា ពួកឧក្រិដ្ឋជននៅសេសសល់ ក៏កំពុងព្យាយាមប្រើវិធីសាស្រ្តថ្មីៗដើម្បីប្រព្រឹត្តបទល្មើសដែរ ដោយខ្លះជួលទីតាំងតូចៗ ដូចជា៖ ផ្ទះសំណាក់ និងផ្ទះធម្មតារបស់ប្រជាពលរដ្ឋ សម្ងំប្រព្រឹត្តបទល្មើសជាដើម។

បែបនេះក្ដី លោក បានគូសបញ្ជាក់ថា សមត្ថកិច្ចកម្ពុជាគ្រប់មូលដ្ឋាន បានកំពុងម្ចាស់ការស្រាវជ្រាវ និងបោសសម្អាតទីតាំងតូចតាចនោះជាបន្តបន្ទាប់ ដោយមានកិច្ចសហការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់។ លោក ស សុខា ក៏បានជម្រាបជូនភាគីឡាវ ដែរថា រហូតមកដល់ពេលនេះ មានជនបរទេសប្រមាណជាជាង៣៦ម៉ឺននាក់ហើយ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា រួមទាំងអ្នកស្ម័គ្រចិត្តវិលត្រឡប់ទៅប្រទេសកំណើតវិញដោយខ្លួនឯង បន្ទាប់ពីការចុះបង្ក្រាប និងរកឃើញពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសចូលមកស្នាក់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏សង្កត់ធ្ងន់ជាថ្មី អំពីការប្ដេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបោសសម្អាតបទល្មើសមួយនេះ ស្ដារកេរ្តិ៍ឈ្មោះ និងជួយសង្គ្រោះមនុស្សជាតិលើពិភពលោក។

សូមបញ្ជាក់ថា ក្នុងជំនួបនោះដែរ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន ការសហការសម្របសម្រួលជូនពលរដ្ឋរស់នៅតំបន់ព្រំដែនទាំងសងខាង ការសហការ និងគាំទ្រដំណើរការបោះបង្គោលព្រំដែន សភាពការណ៍តំបន់ និងពិភពលោក និងជាពិសេសអំពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ ដែលក្រសួងមហាផ្ទៃកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះក្នុងឱកាសដ៏វិសេសវិសាលនេះ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេច​ធិបតី​លេីកទឹកចិត្ត​ឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម ជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីផ្ដល់ផលប្រយោជន៍ជូនប ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com