ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក កើត រិទ្ធ ៖ ម្ចាស់ទីតាំងជួលផ្ទះក្នុងករណីមានការឆបោកតាមបច្ចេកវិទ្យា មិនមានទោស និងអត់រឹបអូសផ្ទះទេ
ថ្ងៃទី ៖ 03-04-2026, ដោយ​​ Dara007 , 4 Views
                     
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានលើកឡើងថា ម្ចាស់ទីតាំងជួលផ្ទះក្នុងករណីមានការឆបោកតាមបច្ចេកវិទ្យា មិនមានទោស និងអត់រឹបអូសផ្ទះទេ ប្រសិនបើរកឃើញមិនពាក់ព័ន្ធបទល្មើស។

ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោកកើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌មានប្រសាសន៍ថា បើម្ចាស់ទីតាំង ឬម្ចាស់ផ្ទះដែលជួលផ្ទះឱ្យអ្នកផ្សេងដោយមិនដឹងថាគេយកទៅប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ ម្ចាស់ផ្ទះនឹងមិនមានបទល្មើស និងមិនរឹបអូសផ្ទះនោះទេ ។ ប៉ុន្តែក្នុងករណីមានការស៊ុគ្រលំគ្នា នឹងមានទោសទៅតាមផ្លូវច្បាប់ជាធរមានជៀសមិនផុតនោះទេ ហើយផ្ទះក៏នឹងមានការរឹបអូសទៅជាមួយផងដែរ ។

លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា អីចឹងបើអ្នកហ្នឹងជួលផ្ទះឱ្យអ្នកដទៃ ដោយមិនស្ថិតនៅក្នុងស្ថានភាពនៃការស៊ុគ្រលំជាមួយអ្នកដែលធ្វើសកម្មភាព Scamer ទេ ផ្ទះរបស់គាត់អត់អីទេ ប៉ុន្តែបើផ្ទះគាត់ត្រូវរឹបអូស គាត់ក៏អត់រួចខ្លួនដែរ គឺបានន័យថា សមត្ថកិច្ចរកឃើញអំពីការពាក់ព័ន្ធរបស់គាត់នៅក្នុងសកម្មភាពScam ឬក៏ទទួលផលប្រយោជន៍ចេញពីបទល្មើសមិនមែនទទួលផលប្រយោជន៍ចេញពីការជួលទេ ប៉ុន្តែផលប្រយោជន៍ចេញពីបទល្មើស” ។

ការលើកឡើងរបស់លោករដ្ឋមន្រ្តីយុត្តិធម៌នេះ បន្ទាប់ពីឯកឧត្តមឃើញមានការបង្ហោះជាបន្តបន្ទាប់នៅលើបណ្តាញសង្គមថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងដាក់ទោសទៅម្ចាស់ផ្ទះណាដែលបានជួលផ្ទះ ឬអគារលើការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ប៉ុន្តែបើមានការសង្ស័យថា ផ្ទះរបស់ខ្លួនមានការពាក់ព័ន្ធបទល្មើសត្រូវ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានស្នើឱ្យម្ចាស់ផ្ទះត្រូវរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ។

យ៉ាងណាលោកមក៏បានស្នើឱ្យម្ចាស់ជួលទាំងឡាយត្រូវប្រុងប្រយ័ត្នក្នុងការជួលផ្ទះរបស់ខ្លួន ដោយត្រូវទាមទារឯកសារភ្ជាប់មកជាមួយផង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ធនធានមនុស្ស និងទំនាក់ទំនងវិជ្ជាជីវៈ គឺជាកត្តាស្នូលនៃភាពជោគជ័យរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងសម័យដែល AI កំពុងបំប្លែងយ៉ាងឆាប់រហ័សលើ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com