ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រសួងការងារ បង្កើតយុទ្ធនាការ​ «ខ្មែរ​ជួយ​រកការងារ និងផ្តល់ការងារឱ្យខ្មែរ» នៅ​​តាម​បណ្តា​​ខេត្ត​​ជាប់​​ព្រំ​ដែនកម្ពុ​ជា​-ថៃ
ថ្ងៃទី ៖ 03-04-2026, ដោយ​​ Dara007 , 4 Views
                     
ភ្នំពេញៈ ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដា​លវិជ្ជា​ជីវៈ បានបង្កើត​យុទ្ធនាការ ​«ខ្មែរ​ជួយ​រក​ការ​ងារ និង​ផ្តល់​ការ​ងារ​ឱ្យ​ខ្មែរ» តាមរយៈ​ការ​ផលិត​ផ្ទាំង​ផ្សព្វ​ផ្សាយ​ចំនួនជិត ២០០​ផ្ទាំង ត្រូវបាន​ផលិត​សម្រាប់​បំពាក់​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ចំនួន ៦​ខេត្ត ដែលមានចំនួន ៨២ទីតាំង បូករួមទាំង ៣៣​បង្គោ​ល (បំពាក់ ៦៦ផ្ទាំង) គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២៦​នេះ។

លោក ស៊ុន មេសា អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដា​លវិជ្ជា​ជីវៈ​បាន​ថ្លែង​នៅថ្ងៃ​ទី០៣ ខែ​មេសា​នេះ​ថា មន្រ្តី​ជំនាញ​របស់​ក្រសួង បាន​សហ​​ការជា​មួយ​ភាគី​ពាក់​ព័ន្ធ និង​អាជ្ញា​ធរ​មូល​ដ្ឋាន បានព្រីន និង​បំពាក់​ផ្ទាំង​ផ្សព្វ​ផ្សាយ​យុទ្ធ​នា​ការ «ខ្មែរ​ជួយ​រក​ការ​ងារ និង​ផ្តល់​ការ​ងារ​ឱ្យ​ខ្មែរ»​ចំនួ​នជិត ២០០​ផ្ទាំង បូក​រួម​ទាំង ៣៣​បង្គោ​ល (បំពាក់ ៦៦​ផ្ទាំង)។ លោកបន្តថា មន្រ្តីជំនាញ​បាន​បំពាក់​ផ្ទាំង Banner ខ្នា​ត ៣m x ៨m ចំនួ​ន ៥៥​ទីតាំង​ដែល​មា​នចំនួន ៥៥​ផ្ទាំង ក្នុង​នោះ​បាន​បំពាក់​នៅ​ខេត្ត​សៀម​រាប, ខេត្ត​ព្រះ​វិហារ, ខេត្ត​ឧត្តរ​មាន​ជ័យ, ខេត្ត​បន្ទាយ​មាន​ជ័យ, ខេត្តប៉ៃលិន និង​ខេត្ត​បាត់​ដំបង។ សម្រាប់​ផ្ទាំង​ប៉ាណូ​(Billboard Unipolar) ត្រូវ​បាន​បំ​ពាក់​ចំនួន ២២​ទី​តាំង ដែល​មាន​ចំនួន ៤៣​ផ្ទាំង​នៅ​ខេត្ត​កំពង់​ធំ, ខេត្តសៀមរាប, ខេត្ត​ព្រះ​វិហារ, ខេត្ត​បន្ទាយ​មាន​ជ័យ, ខេត្ត​ប៉ៃ​លិន, ខេត្ត​បាត់​ដំបង បូក​រួម​ទាំងបង្គោល​ភ្លើង​កណ្តាល​ទ្រូង​ផ្លូវ​ជាតិ​លេខ៥ ចំនួន ៣៣​បង្គោល​ដែល​មាន ៦៦​ផ្ទាំង។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ស៊ុន មេសា។

បន្ថែមលើនេះ លោកថា នៅមាន​បំពាក់​ផ្ទាំង​ប៉ាណូ​កាត់​ទទឹង​ថ្នល់ (Overhead Pass)​មាន​ចំនួន ៥ទីតាំ​ងដែល​មាន​ចំនួន ១០​ផ្ទាំង​នៅ​ក្នុង​ខេត្ត​កំពង់​ធំ, ខេត្ត​ប៉ៃលិន, ខេត្ត​ពោធិ​សាត់។ ទន្ទឹម​នេះ ក្រុមហ៊ុន​ផ្សព្វផ្សា​យកំ​ពុ​ង​ព្រីនបន្ថែម​ទៀត និងទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​ដូ​ចជា ខេត្ត​កោះ​កុង, ខេត្ត​ប៉ៃលិន, ខេត្ត​ឧត្តរ​មាន​ជ័យ, ខេត្ត​បន្ទាយ​មា​នជ័យ និង​ខេត្ត​ព្រះ​វិហារ។ អ្នកនាំពាក្យ​បញ្ជាក់​ថា៖«មន្រ្តី​ជំនាញ​របស់​យើង នឹង​បន្ត​រៀប​ចំ ផលិត និ​ងផ្សព្វផ្សាយឯ​ក​សារ​សិក្សា​ស្រាវ​ជ្រាវពាក់​ព័ន្ធ​នឹងតម្រូវការទីផ្សារកា​រងារ ជាពិសេស​ទស្សន​វិស័យ​មុខ​​របរ និងការងារឱ្យ​បានទៀ​ង​ទាត់ ដើម្បី​ផ្តល់​ព័ត៌​មាន​ទី​ផ្សារ​ការងារ​ឱ្យបានគ្រប់​ជ្រុង​ជ្រោយ​ដល់អ្នក​ស្វែង​រក​ការ​ងារ កម្មករ​និយោ​ជិត និយោ​ជក អ្នកផ្តល់​ការ​បណ្តុះ​បណ្តា​ល និង​សាធារណ​ជនគ្រប់​និន្នាកា​រទាំងអស់»។

បើតាមរបាយការណ៍​របស់​ក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បាន​ឱ្យដឹង​ថា នៅឆ្នាំ២០២៥​កន្លង​ទៅ​នេះ ក្រសួង បានសហកា​រជាមួយ​សមាគម​និយោ​ជក​នា​នា ធនាគារ ក្រុមហ៊ុន រោងចក្រ សិប្បកម្ម និង​សហភា​ព​ស​ហព័ន្ធយុវជន​កម្ពុជា បង្កើត​យុទ្ធ​នា​ការ “ខ្មែរ​ជួយ​រក ការងារ​​ឱ្យ​ខ្មែរ” ដោយ​ដាក់ឱ្យ​ដំណើរ​ការប្រព័ន្ធ​ស្វែង​រក​ការ​ងារ​បន្ទាន់​តាម​ទូរសព្ទ ១២៩៧ ដែលមានអ្នកប្រចាំការ ២៤ម៉ោង/ថ្ងៃ និង៧ថ្ងៃ/សប្តាហ៍ និងដាក់​ដំណើរ​ការ​ប្រព័ន្ធ​ស្វែង​រក​ការ​ងារ​តាម​ប្រព័ន្ធ​តេឡេ​ក្រាម។ ក្នុង​នោះ បាន​បំពាក់​ផ្ទាំង​ប៉ា​ណូ​ផ្សព្វ​ផ្សាយ​ព័ត៌មា​នឱកាស​ការ​ងារ​នៅ​តាម​ដង​ផ្លូវ​ជាតិ និង​ទីប្រជុំជននានា​បានចំនួន ៨៦ទីតាំង ហើយ​គ្រោង​នឹង​រៀប​ចំឱ្យបាន ១៦៥ទី​តាំង​នៅ​ឆ្នាំ​២០២៦នេះ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ធនធានមនុស្ស និងទំនាក់ទំនងវិជ្ជាជីវៈ គឺជាកត្តាស្នូលនៃភាពជោគជ័យរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងសម័យដែល AI កំពុងបំប្លែងយ៉ាងឆាប់រហ័សលើ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com