ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក កើត រិទ្ធិ៖ ឆ្នាំ២០២៥ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបន្លំផ្នែកហិរញ្ញវត្ថុនៅទូទាំងពិភពលោក បានបាត់បង់ទឹកប្រាក់ ៤៤២ពាន់លានដុល្លារ
ថ្ងៃទី ៖ 03-04-2026, ដោយ​​ Dara007 , 2 Views
                     
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធិ បានអះអាងថា ក្នុងឆ្នាំ២០២៥ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបន្លំផ្នែកហិរញ្ញវត្ថុនៅទូទាំងពិភពលោក បានបាត់បង់ទឹកប្រាក់ ៤៤២ពាន់លានដុល្លារអាមេរិក ដែលបានក្លាយជាក្តីកង្វល់មួយថ្មីរបស់ពិភពលោក រួមទាំងកម្ពុជាផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានរួមគ្នា ពាក់ព័ន្ធនឹង «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅទីស្តីការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា មកដល់ពេលនេះគ្រាន់តែបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងឆ្នាំ២០២៥កន្លងទៅនេះ មានទំហំទឹកប្រាក់ដែលត្រូវបានគេវាយតម្លៃនោះ មានប្រមាណ ៤៤២ពាន់លានដុល្លារ ដែលបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ បានក្លាយជាក្តីកង្វល់មួយថ្មីរបស់ពិភពលោក រួមទាំងកម្ពុជាផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី បញ្ជាក់ទៀតថា ដើម្បីប្រឆាំងឧក្រិដ្ឋកម្មនេះ អង្គការសហប្រជាជាតិ (UN) បានបង្កើតអនុសញ្ញាស្តីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដោយមានការចាត់តាំង និងបានបង្កើត UNODC ដោយសារទំហំទឹកប្រាក់ចេញពីការជួញដូរគ្រឿងញៀននេះត្រូវបានគេវាយតម្លៃជារួមក្នុងរយៈពេលចុងក្រោយនេះ មានចន្លោះពី ៣០០ពាន់លាន ទៅ ៥០០ពាន់លានដុល្លារក្នុងមួយឆ្នាំ, បន្ទាប់មកទៀតគឺការជួញដូរមនុស្សដែលទំហំទឹកប្រាក់ ប្រមាណជាង ៣៤០ពាន់លានដុល្លារ។

«ផ្អែកតាមរបាយការណ៍កាលពីខែមីនា ឆ្នាំ២០២៦ របស់ INTERPOL ស្តីពីការវាយតម្លៃការគំរាមកំហែងនៃការឆបោកហិរញ្ញវត្ថុសកល និងរបាយការណ៍របស់ Global Anti Scam Alliance ស្តីពីស្ថានភាពសកលនៃការឆបោកឆ្នាំ២០២៥ បានបញ្ជាក់ថា នៅក្នុងរយៈពេលមួយឆ្នាំ ក្នុងឆ្នាំ២០២៥កន្លងទៅ ចំនួនទឹកប្រាក់ដែលបានបាត់បង់ដោយសារប្រព័ន្ធបច្ចេកវិទ្យា និងការបន្លំផ្នែកហិរញ្ញវត្ថុ នៅទូទាំងពិភពលោក ត្រូវបានប៉ាន់ស្មានថាមានចំនួនប្រហែល ៤៤២ពាន់លានដុល្លារ អាមេរិក»។

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ មន្ត្រីជំនាញបានបង្ក្រាបបទល្មើស Online Scams ២៥០ករណី ស្មើនឹង ២៥០ទីតាំង ក្នុងនោះរួមមាន កាស៊ីណូ ៩២ទីតាំងផងដែរ។

លោកបានលើកទឹកចិត្តដល់សាធារណជន បន្តផ្ដល់ព័ត៌មានពីបទល្មើសទាំងនេះ ដើម្បីចូលរួមអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បោសសម្អាតបទល្មើសបច្ចេកវិទ្យានេះឱ្យអស់។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣ ខែមេសា ឆ្នា២០២៦នេះ មានជនល្មើសស្កេមអនឡាញ ៩៣នាក់ បញ្ជូនទៅតុលាការ និងឃុំខ្លួនជាង៨០០នាក់ ខណៈដែលជិត៧០០នាក់ទៀត មានដីកាតាមចាប់ ដែលស្ថិតនៅក្នុងបញ្ជីត្រួតពិនិត្យអន្តោប្រវេស្ដន៍៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ធនធានមនុស្ស និងទំនាក់ទំនងវិជ្ជាជីវៈ គឺជាកត្តាស្នូលនៃភាពជោគជ័យរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងសម័យដែល AI កំពុងបំប្លែងយ៉ាងឆាប់រហ័សលើ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com