ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក កើត រិទ្ធិ អំពាវនាវពលរដ្ឋកុំចែករំលែកនូវអត្តសញ្ញាណប័ណ្ណ ឬការផ្តល់ព័ត៌មានផ្ទាល់ខ្លួនទៅដល់បុគ្គលដែលគេអាចយកព័ត៌មានរបស់ខ្លួនទៅបើកគណនីក្លែងក្លាយផ្សេងៗ
ថ្ងៃទី ៖ 03-04-2026, ដោយ​​ Dara007 , 2 Views
                     
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធិ បានអំពាវនាវពលរដ្ឋកុំចែករំលែកនូវអត្តសញ្ញាណប័ណ្ណ ឬការផ្តល់ព័ត៌មានផ្ទាល់ខ្លួនទៅដល់បុគ្គលដែលគេអាចយកព័ត៌មានរបស់ខ្លួនទៅបើកគណនីក្លែងក្លាយផ្សេងៗ ដើម្បីជៀសវាងការចាញ់បោកក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រ័ន្ធបច្ចេកវិទ្យា ខណៈកន្លងទៅ មានជនខិលខូចបោកប្រាស់ដោយផ្ទេរលុយគណនីធនាគារមួយទៀត ប៉ុន្តែនៅពេលសមត្ថកិច្ចជំនាញស្រាវជ្រាវទៅបានរកឃើញថា សាមីខ្លួនមិនបានដឹងការទទួលថវិកានេះទាល់តែសោះ។

ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានរួមគ្នា ពាក់ព័ន្ធនឹង «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅទីស្តីការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦នេះលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើសុំដល់ប្រជាពលរដ្ឋត្រូវធ្វើយ៉ាងម៉េចរក្សាឱ្យបាននូវអត្តសញ្ញាណប័ណ្ណ ហើយកុំចែករំលែកនូវអត្តសញ្ញាណប័ណ្ណ ឬការផ្តល់ព័ត៌មានផ្ទាល់ខ្លួនទៅដល់បុគ្គលដែលគេអាចយកព័ត៌មានរបស់ខ្លួនទៅបើកគណនីក្លែងក្លាយផ្សេងៗ ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់ខ្លួនជាមិនខាន។ ករណីនេះ គឺក្រុមឧក្រិដ្ឋ បានប្រើប្រាស់ឈ្មោះប្រជាលរដ្ឋស្លូតត្រង់ ដើម្បីធ្វើសកម្មភាពឆបបោក។

« ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើសិនមានគេមកសុំយកអត្តសញ្ញាណប័ណ្ណ យកព័ត៌មានផ្ទាល់ខ្លួន ហើយយើងមិនច្បាស់លាស់ពីបុគ្គលនោះ គឺអាចមានគ្រោះថ្នាក់ដែលគេអាចយកព័ត៌មានរបស់យើងទៅបង្កើតបទល្មើសដែលត្រូវប្រុងប្រយ័ត្ន។ ហើយបើគេឱ្យយើងទៅបើកគណនីធនាគារ គេជួលយើងទៅបើក ហើយឱ្យលុយ ហើយបន្ទាប់មកគេយកគណនីទៅប្រើសុំកុំឱ្យសោះ យើងត្រូវរួមគ្នាប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ បើបងប្អូនដឹងថា មានគេដើរប្រមូលអត្តសញ្ញាណប័ណ្ណ សូមមេត្តាប្រាបប់មកសមត្ថកិច្ច ដើម្បីចាត់វិធានការជាបន្ទាន់ »។

លោក បានគូសបញ្ជាក់ថា មានករណីមួយចំនួន គឺប្រជាពលរដ្ឋនៅតាមទីជនបទតែងតែជួបប្រទះចំបោះបញ្ហានេះ ពីព្រោះពួកគាត់មិនបានយល់ច្បាស់ទង្វើទុច្ចរិតរបស់ក្រុមជនខិលខូច និងត្រូវបានជនទុច្ចរិតនេះលោងលួងបោកប្រាស់ ជាថ្នូរនឹងការផ្តល់ថវិកាមួយចំនួន។ ក៏ប៉ុន្តែ ចំពោះបញ្ហានេះ គឺប្រជាពលរដ្ឋដែលរងគ្រោះមិនទទួលទោសទណ្ឌនោះទេ។ បន្ថែមពីនេះ លោកបានរម្លឹកថា រូបលោកផ្ទាល់ក៏ធ្លាប់ជួបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះផងដែរ ដោយក្រុមឧក្រិដ្ឋជនប្រើប្រាស់គណនីរបស់ក្រុមជាង ដើម្បីខ្ចីថវិកាថ្លៃសាងសង់ ប៉ុន្តែ សម្រាប់គណនីធនាគារ មិនមែនឈ្មោះជាងជាភាសាខ្មែរនោះទេ ប៉ុន្តែ បែរជាចេញឈ្មោះបរទេសទៅវិញ។ ត្រង់ចំណុចនេះ ការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យានេះ សូមប្រជាពលរដ្ឋត្រូវប្រយ័ត្នឱ្យខ្ពស់បំផុត ពីព្រោះក្រុមឧក្រិដ្ឋជន បានប្រើប្រាស់ដើម្បីឆបោកជនស្លូតត្រង់ទាំងក្នុងប្រទេស និងក្រៅប្រទេសជាដើម៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ធនធានមនុស្ស និងទំនាក់ទំនងវិជ្ជាជីវៈ គឺជាកត្តាស្នូលនៃភាពជោគជ័យរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងសម័យដែល AI កំពុងបំប្លែងយ៉ាងឆាប់រហ័សលើ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com