ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បញ្ជូនជនសង្ស័យ ៤នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន
ថ្ងៃទី ៖ 30-03-2026, ដោយ​​ Dara007 , 60 Views
                     
ភ្នំពេញៈ បន្ទាប់ពីបើកការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃមក នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ និងបន្ទប់ជួលគ្មានលេខ ភូមិទួលពង្រ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងចំណុច ផ្ទះជួលលេខ១៣(បុរីML) ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល និងបន្តទៅឆែកឆេរនៅចំណុច បន្ទប់ជួលលេខ១៤ ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមសថ្លាចំនួន ១៦កញ្ចប់ ស្មើនឹងទម្ងន់ (៦៩៤,៨៨ក្រាម), ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងចំនួន០១គ្រឿង, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១ រួមនឹងសម្ភារមួយចំនួនទៀតផងដែរ។ 

ជនសង្ស័យទាំង០៤នាក់ រួមមាន ៖ ១/ឈ្មោះ សាន្ដ ភារៈ ហៅទី ភេទប្រុស អាយុ២៩ឆ្នាំ, ២/ឈ្មោះ ហាន សុឃីម ហៅម៉ាប់ ភេទប្រុស អាយុ២៧ឆ្នាំ, ៣/ឈ្មោះ ថន ធូ ហៅធូ ភេទប្រុស អាយុ៣២ឆ្នាំ, ៤/ឈ្មោះ ឈុន ពិសិដ្ឋ ហៅមាន់ ភេទប្រុស អាយុ៣៥ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា ស្វីសពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ TVET ដើម្បីជំរុញការលើកកម្ពស់ជំនាញកម្លាំងពលកម្មឆ្លើយតបទីផ្សារការងារ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com