ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កូនប្រុសស្នងការរងខេត្តបន្ទាយមានជ័យ បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់៦នាក់ នឹងទទួលទោសតាមច្បាប់
ថ្ងៃទី ៖ 30-03-2026, ដោយ​​ Dara007 , 55 Views
                     
ភ្នំពេញៈ កូនប្រុសលោកឧត្ដមសេនីយ៍ត្រី ស៊ីវ សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ បានបើករថយន្តស៊េរីទំនើប បុកមនុស្សស្លាប់ចំនួន៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង នឹងត្រូវអនុវត្តទោសទណ្ឌទៅតាមផ្លូវច្បាប់។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងថា ទោះបីជាកូនអ្នកណាមានបុណ្យស័ក្តិខ្ពស់យ៉ាងណាក៏ដោយ ឱ្យតែប្រព្រឹត្តខុសច្បាប់ត្រូវតែប្រឈមមុខច្បាប់ទាំងអស់ ។

អ្នកនាំពាក្យរងគូសបញ្ជាក់ថា “បើមានភស្តុតាងគ្រប់គ្រាន់ថា គឺជាអ្នកបើកបរបណ្តាឱ្យគេស្លាប់ បណ្តាលឱ្យគេរងរបួស សមត្ថកិច្ចត្រូវតែកសាងសំណុំរឿងដោយមិនខ្វល់ខ្វាយថា គាត់មានទំនាក់ទំនងសាច់ញាតិក្តី ទំនាក់ទំនងសង្គមក្តីជាមួយអ្នកណាដែលមានមុខតំណែង មុខងារ ។

បើសិនជាអ្នកដែលមានទំនាក់ទំនងជាមួយជាសាច់ជាញាតិ មិនបានមកពាក់ព័ន្ធរួមប្រព្រឹត្តទេ ក៏មិនត្រូវទាញគេមកភ្ជាប់សំណុំរឿងអនុវត្តច្បាប់ដែរ”។

ដោយលោកបណ្ឌិតសង្កត់ធ្ងន់ថា សាមីខ្លួនជាអ្នកប្រព្រឹត្តត្រូវតែចេញមកទទួលស្គាល់កំហុសរបស់ខ្លួនតែម្តង។ សូមបញ្ជាក់ថា បន្ទាប់ពីបង្កហេតុកាលពីរាត្រីថ្ងៃទី២៧ មីនា ភ្លាមៗឈ្មោះ ស៊ីវ ជ័យសិដ្ឋដែលត្រូវជាកូនប្រុសលោកឧត្ដមសេនីយ៍ត្រី ស៊ីវ សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ បើករថយន្តស៊េរីទំនើប ម៉ាក់ Mercedes Sport បានរត់គេចខ្លួនបាត់ស្រមោល បន្សល់រថយន្តនៅកន្លែងកើតហេតុ ។ ចំពោះករណីនេះ លោកបណ្ឌិត ទូច សុឃៈ ក៏បានស្នើឱ្យបុគ្គលបង្កហេតុចេញមកសារភាពដើម្បីទទួលទោសទៅតាមផ្លូវច្បាប់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា ស្វីសពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ TVET ដើម្បីជំរុញការលើកកម្ពស់ជំនាញកម្លាំងពលកម្មឆ្លើយតបទីផ្សារការងារ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com