ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បណ្ដាទូត និងអង្គការអន្តរជាតិ ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅឃុំថ្មដាចំនួន៧៦គ្រួសារ ក្រោយយោថៃដាក់ទូរកុងតឺន័រ និងលួសបន្លាមិនឱ្យចូលចូលផ្ទះ
ថ្ងៃទី ៖ 28-03-2026, ដោយ​​ Dara007 , 7 Views
                     
ពោធិ៍សាត់ៈ បណ្ដាទូត និងអង្គការអន្តរជាតិ បានចុះពិនិត្យស្ថានភាពជនភៀសសឹកនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំនួន៧៦គ្រួសារ ដែលត្រូវយកយោថៃដាក់ទូរកុងតឺន័រ និងលួសបន្លាមិនឱ្យចូលចូលផ្ទះបាន តាំងពីខែធ្នូ ឆ្នាំ២០២៥។

បណ្ដាទូត និងតំណាងទូតទាំងនោះមានដូចជា ព្រុយណេ រុស្ស៊ី ប៉ាគីស្ថាន មីយ៉ាន់ម៉ា គុយបាឥណ្ឌា ទីម៉័រឡេស្តេ ប្រេស៊ីល ឡាវ វៀតណាមតួគី សហរដ្ឋអាមេរិក ជប៉ុន ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងបណ្តាអង្គការក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ មានដូចជា UNs OIs UNRC WFP។ ដំណើរទស្សនកិច្ចពីស្ថានភាពជាក់ស្ដែងនេះធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួល និងដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោក ខូយ រីដាអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា កាលដំបូងឡើយមានពលរដ្ឋភៀសសឹកពីឃុំថ្មដាចំនួន៩០០គ្រួសារ បានភាសិតមកកាន់ជំរុំសុវត្ថិភាពក្រោយយោធាតុថៃកម្ពុជា។ ប៉ុន្តែក្រោយមកចំនួន៧០០គ្រួសារ ក៏បានវិលត្រឡប់ទៅផ្ទះវិញ។ ដោយឡែកចំនួន ៧៦គ្រួសារ មិនអាចត្រឡប់ទៅផ្ទះវិញបានដោយសារយោធាថៃដាក់លួសបន្លា និងទូរកុងតឺន័រមិនឱ្យចូលផ្ទះ និងភូមិឋានវិញបាន។

លោកគូសបញ្ជាក់ថា ទាំងប្រជាពលរដ្ឋដែលបានទៅរស់នៅភូមិឋានវិញខ្លះហើយ និងប្រជាពលរដ្ឋដែលកំពុងស្នាក់នៅជំរំភៀសសឹកនៅតែមានភាពភ័យខ្លាច ចំពោះការបង្ករសង្គ្រាម និងបំភិតបំភ័យរបស់យោថៃ។

លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំដោះស្រាយតាមផ្លូវការទូត ក្នុងការទាមទារយកទឹកដីកម្ពុជាពីការឈ្លានពានរបស់ថៃមកវិញ ដោយមិនប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដើម្បីទាមទារទឹកដីនោះឡើយ។ ការចរចារបស់កម្ពុជា គឺធ្វើឡើងផ្អែកតាមការទូត ដោយយកផែនទីបារាំង-សៀមដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តម សិក្សា នៅក្នុងតំបន់ បានពិភាក្សាអំពីយុទ្ធសាស្ត្រពង្រឹងការស្រាវជ្រាវ និងនវានុវត្តន៍របស់កម្ពុជា ដោយផ្តោតលើសារសំខាន់ នៃការបំប្លែងលទ្ធផលស្រាវជ្រាវ ទៅជាអត្ថ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com