ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ទំនើបកម្មឌីជីថល App NoDrug មហាជនគាំទ្រ និងជួយដោះស្រាយបញ្ហាគ្រឿងញៀនបានជាង ៧.០០០ ករណី ក្នុងរយៈពេលខ្លី
ថ្ងៃទី ៖ 27-03-2026, ដោយ​​ Dara007 , 43 Views
                     
ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ) បាននាំយកនូវសមិទ្ធផលបច្ចេកវិទ្យាចំនួន ២ សំខាន់ៗ គឺ App NoDrug និង ថ្នាលឌីជីថលប្រមូលទិន្នន័យអ្នកញៀនគ្រឿងញៀន ទៅដាក់បង្ហាញក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ នៅមជ្ឈមណ្ឌលកោះពេជ្រ ដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃ "នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ"។

ក្នុងសកម្មភាពដឹកនាំក្រុមការងារនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានបញ្ជាក់ថា នេះជាជំហានដ៏សំខាន់ក្នុងការអនុវត្តតាមយុទ្ធសាស្ត្របច្ចេកវិទ្យារបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាពក្នុងកិច្ចប្រតិបត្តិការបង្ក្រាប និងអប់រំ។ លោកបន្តថា ក្នុងរយៈពេលខ្លីនេះ មានអ្នកទាញយកប្រើប្រាស់ (Download) កម្មវិធីApp NoDrugនេះ ជាង ៨ ម៉ឺននាក់ , ទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋសរុបជាង ៨.០០០ ករណី និងសមត្ថកិច្ចបានអន្តរាគមន៍ និងដោះស្រាយបានជោគជ័យជាង ៧.០០០ ករណី។

សមិទ្ធផលនេះមិនត្រឹមតែបង្ហាញពីភាពជោគជ័យនៃយុទ្ធនាការឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់មហាជន ក្នុងការសហការជាមួយអាជ្ញាធរដើម្បីភាពស្អាតស្អំក្នុងសហគមន៍។ ឧត្តមសេនីយ៍ឯក លឹម តុងហួត ពាំនាំប្រសាសន៍ផ្តាំផ្ញើពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន អរគុណដល់មហាជនទាំងអស់ដែលបានទាញយកនិងប្រើប្រាស់App NoDrug របស់អាជ្ញាធរជាតិប្រ យុទ្ឋប្រឆាំងគ្រឿងញៀន ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ បញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាកម្លាំងចលករជំរុញសេដ្ឋកិច្ច ឌីជីថលរបស់កម្ពុជា។ អ្នកជំនាញអន្តរជាតិមកពីក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយក្នុងប្រទេសចិន បានចែករំលែក យុទ្ធសាស្ត្រនិងបទពិសោធន៍ជាក់ស្តែងអំពីការអនុវត្តបច្ច ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com