ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អភិបាលខេត្តកំពង់ចាម ស្នេីឱ្យ​ពង្រឹងការងារអនុវត្តច្បាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ឱ្យទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់
ថ្ងៃទី ៖ 25-03-2026, ដោយ​​ Dara007 , 21 Views
                     
កំពង់ចាមៈ លោក​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានស្នេីឱ្យពង្រឹងការងារអនុវត្តច្បាប់ គោលនយោបាយ គោលការណ៍ណែនាំ វិធានការ និងផែនការដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ឱ្យទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់។ ការថ្លែង​បែប​នេះ​ក្នុង​ឱកាស​ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលាខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២៤​ ខែមីនា ឆ្នាំ​២០២៦​។

ក្នុង​ឱកាស​នោះ​ដែរ​ លោក​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុង សូចនាករទី៤ មុំទី១ បានសង្កត់ធ្ងន់ទៅលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ហើយក្នុងនោះរួមមានបទល្មើសនៃអំពើជួញដូរមនុស្ស ការជួញដូរកំលាំងពលកម្ម អាជីវកម្មផ្លូវភេទ និងការបន្តពង្រឹងការ អនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព​។ ​

លោកបាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ត្រូវ​តាមដានត្រួតពិនិត្យសភាពការណ៍ និងការវិវត្តប្រែប្រួលនៃបទល្មើស កលល្បិចជនល្មើស ទំនោរនិងបញ្ហាសង្គមជាកត្តាអូសទាញ ជំរុញ ឬនាំប្រជាពលរដ្ឋទៅរកភាពរងគ្រោះដោយការជួញដូរមនុស្ស ការរំលោភបំពាន និងការកេងប្រវ័ញ្ចគ្រប់រូបភាព​ ពោលគឺ​ត្រូវ​សហការ​ ដើម្បីប្រមូលព័ត៌មានដែលអាចធានាដល់វិធានការបង្ក្រាបបទល្មើសចាប់ជនល្មើស និងជួយជនរងគ្រោះក្នុងករណីឆ្លងដែនទាន់ពេលវេលាផងដែរ​។

ជាមួយគ្នានោះ​ លោក ក៏បានអំពាវនាវ​សូមឱ្យបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការចងក្រង និងបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនគ្រប់ប្រភេទ ដោយគ្មានការអន្តរាគមន៍ និងគ្មានការលើកលែង​ ដោយឡែក​សម្រាប់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្ស​ សូមអប់រំកូនក្មួយ និងមិត្តភ័ក្ត្រខ្លួន កុំឱ្យលង់ខ្លួនទៅក្នុងការសេពគ្រឿងញៀនឱ្យសោះ​ ព្រោះថាវាអាចបំផ្លាញអនាគតយើង​៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ វិស័យឯកជនចំនួន២ រួមគ្នាជំរុញការអភិវឌ្ឍជំនាញមេកានិចយានយន្តនៅកម្ពុជា ដើម្បីលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើជំនាញមេកានិចរថយន្តឱ្យឆ្លើយតបទៅនឹងស្តង់ដាឧស្សាហកម្មទំនើបបច្ចុប្បន្ន។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com