|
សម្ដេចតេជោ ស្នើស្ត្រីម្នាក់យកប្តីពីរជួយបំភ្លឺរឿងនេះផងប្រសិនបើអាចធ្វើទៅបាន
ថ្ងៃទី ៖ 23-03-2026, ដោយ Dara007 , 9 Views
ភ្នំពេញៈ សម្ដេចតេជោ បានស្នើស្ត្រីម្នាក់យកប្តីពីរជួយបំភ្លឺរឿងនេះ
ផងប្រសិនបើអាចធ្វើទៅបាន ខណៈដែលមានរូបភាពក្នុងពេលតែមួយ និងរស់នៅជាមួយគ្នា ជិះរថយន្តជាមួយគ្នាហូបបាយជាមួយគ្នា ធ្វើការជាមួយគ្នា ត្រូវបានចែកចាយលើបណ្តាញសង្គមយ៉ាងទូលំទូលាយ។
យោងតាមបណ្ដាញសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជាមានប្រសាសន៍នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះថា ថ្ងៃនេះសម្ដេចសូមបង្ហាញនូវអារម្មណ៍បុគ្គលដែលមិនពាក់ព័ន្ធជាមួយការងាររបស់រដ្ឋនោះឡើយ។ អ្វីដែលខ្ញុំចង់និយាយ គឺទាក់ទងជាមួយស្ត្រីម្នាក់យកប្តីពីរក្នុងពេលតែមួយនិងរស់នៅជាមួយគ្នាជិះរថយន្តជាមួយគ្នាហូបបាយជាមួយគ្នា ធ្វើការជាមួយគ្នាតែខ្ញុំមិនច្បាស់ថានៅលើគ្រែជាមួយគ្នានោះទេ។រូបភាពទាំងអស់នេះត្រូវបាន ចែកចាយលើបណ្តាញសង្គមយ៉ាងទូលំទូលាយ។
សម្ដេចតេជោចោទជាសំណួរថា តើស្ត្រីម្នាក់នេះយកប្តី២នាក់ពិតប្រាកដឬជាការសំដែងដើម្បីទាក់ទាញអ្នកមើល? ប្រសិនបើគាត់យកប្តី២នាក់ពិតប្រាកដហើយរស់នៅជាមួយគ្នាចែកវេនគ្នារួមភេទគាត់ជាស្ត្រីដ៏មហិមានិងជាស្ត្រីដែលបំផ្លាញប្រពៃណីស្ត្រីខ្មែរដែលខ្លាំងបំផុតក្នុងសម័យទំនើបក្រោយរបបប៉ុល ពត។
សម្ដេចតេជោគូសបញ្ជាក់ថា បុរសមានប្រពន្ធពីរឬលួចមានស្រីខំលួចលាក់ខ្លាចប្រពន្ធឈ្លោះគ្នាផងខ្លាចច្បាប់ផងខ្លាចប្រពន្ធដឹងផងព្រមទាំងរដ្ឋធម្មនុញ្ចែងថា(ប្តីមួយប្រពន្ធមួយ)ផង។ សូមបងប្អូនឬសាមីខ្លួនជួយបំភ្លឺរឿងនេះផងប្រសិនបើអាចធ្វើទៅបាន៕
|