|
កម្ពុជា ឥណ្ឌា ពង្រឹងកិច្ចសហប្រតិបត្ដិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ ការពារជាតិ និងសន្តិសុខ
ថ្ងៃទី ៖ 23-03-2026, ដោយ Dara007 , 9 Views
ភ្នំពេញៈ កម្ពុជា ឥណ្ឌា ពង្រឹងកិច្ចសហប្រតិបត្ដិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ ការពារជាតិ និងសន្តិសុខ ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមកបន្ថែមទៀត។
ក្នុងជំនួបសម្តែងការគួរសមជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង Shri P. Kumaran រដ្ឋលេខាធិការទទួលបន្ទុកតំបន់ខាងកើត នៃក្រសួងការបរទេសឥណ្ឌា នៅទីស្តីការក្រសួង ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដោយផ្អែកលើទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ភាគីទាំងពីរបានពិភាក្សាអំពីមធ្យោបាយនានាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកបន្ថែមទៀត ក្នុងវិស័យនានា ដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ ការពារជាតិ និងសន្តិសុខ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស។ ភាគីទាំងពីរ ក៏បានពិភាក្សាពីការត្រៀមរៀបចំទស្សនកិច្ចជាន់ខ្ពស់នៅពេលអនាគត ផងដែរ ។
ក្នុងជំនួប លោកឧបនាយករដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូន លោក Shri P. Kumaran ។
|