ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
៣ សប្ដាហ៍ សមត្ថកិច្ចចាប់ជនងប់ល្បែងបានថយចុះ ១៣នាក់
ថ្ងៃទី ៖ 26-03-2026, ដោយ​​ Dara007 , 7 Views
                     
ភ្នំពេញៈ យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ ក្នុងសប្ដាហ៍ទី៣ ខែមីនា គិតមកត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបករណីល្បែងស៊ីសង៥ករណី ឃាត់ខ្លួនមនុស្ស២០នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

ករណីល្បែងស៊ីសងទាំងនោះ បើធៀបទៅនឹងសប្ដាហ៍ទី២ បានថយចុះ១ករណី និង១៣នាក់។ តាមរបាយការណ៍ដដែល ករណីល្បែងស៊ីដែលសមត្ថកិច្ចបង្ក្រាបបាន មានក្នុងភូមិសាស្ត្រដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ព្រះសីហនុ និងខេត្តឧត្តរមានជ័យ។

ក្នុងខែកុម្ភៈកន្លងទៅនេះ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបករណីល្បែងស៊ីសង ចំនួន២៧ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ៦៧នាក់បញ្ជូនទៅតុលាការ ខណៈមួយចំនួនទៀតបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានក្រើនរំលឹកជាប្រចាំឱ្យអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ស្រាវជ្រាវ និងបង្ក្រាបលើគ្រប់ករណីប្រព្រឹត្តល្បែងស៊ីសង រួមទាំងល្បែងភ្នាល់តាមអនឡាញដែលជ្រកពួនតាមសហគមន៍ពលរដ្ឋ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រុមហ៊ុនបារាំង Total Energies នឹងបន្តខិតខំឱ្យអស់លទ្ធភាពក្នុងការជួយគាំទ្រកម្ពុជាលើបញ្ហាប្រេង និងឧស្ម័ន បន្ទាប់ពីការផ្គត់ផ្គត់ឧស្ម័ន LPG កំពុងមានការខ្វះខាតយ៉ាងខ្លាំង។ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com