|
ក្រុមហ៊ុនបារាំង Total នឹងបន្តខិតខំឱ្យអស់លទ្ធភាពក្នុងការជួយគាំទ្រកម្ពុជាលើបញ្ហាប្រេង និងឧស្ម័ន
ថ្ងៃទី ៖ 26-03-2026, ដោយ Dara007 , 12 Views
ភ្នំពេញៈ ក្រុមហ៊ុនបារាំង Total Energies នឹងបន្តខិតខំឱ្យអស់លទ្ធភាពក្នុងការជួយគាំទ្រកម្ពុជាលើបញ្ហាប្រេង និងឧស្ម័ន បន្ទាប់ពីការផ្គត់ផ្គត់ឧស្ម័ន LPG កំពុងមានការខ្វះខាតយ៉ាងខ្លាំង។
យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលរដ្ឋ ក្នុងជំនួបពិភាក្សាបញ្ហាប្រេងនិងឧស្ម័នជាមួយ អនុប្រធានក្រុមហ៊ុនបារាំង Total Energies មកកម្ពុជា ។ ក្រុមហ៊ុននេះជាអ្នកផ្គត់ផ្គង់ធំមួយនៅវៀតណាម និងឥណ្ឌាដែលបញ្ហាផ្គត់ផ្គត់ឧស្ម័ន LPG កំពុងមានការខ្វះខាតយ៉ាងខ្លាំង។
ក្រុមហ៊ុនជម្រុញឱ្យអ្នកប្រើប្រាស់នៅកម្ពុជាជួយសន្សំសំចៃឱ្យអស់លទ្ធភាពខណៈសង្គ្រាមនៅបន្ត។ ដោយឡែកស្ថានភាពប្រេងម៉ាស៊ូត និងសាំងទោះថ្លៃកើន ប៉ុន្តែនៅមានលទ្ធភាពគ្រាន់ជាងឧស្ម័នបន្តិច។ ទោះយ៉ាងណាក្រុមហ៊ុននឹងបន្តខិតខំឱ្យអស់លទ្ធភាពក្នុងការជួយគាំទ្រកម្ពុជាផងដែរ៕
|