ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ប្រាក់ សុខុន៖ ជម្រើសកម្ពុជាគឺដោះស្រាយជម្លោះព្រំដែនតាមផ្លូវការទូត និងផ្លូវច្បាប់អន្តរជាតិ
ថ្ងៃទី ៖ 28-03-2026, ដោយ​​ Dara007 , 6 Views
                     
ពោធិ៍សាត់ៈ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា ជម្រើសកម្ពុជាគឺដោះស្រាយជម្លោះព្រំដែនតាមផ្លូវការទូត និងផ្លូវច្បាប់អន្តរជាតិ ខណៈប្រទេសកម្ពុជា ជាប្រទេសស្រឡាញ់សន្តិភាព ហើយមិនចង់ប្រើកម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាជម្លោះនោះឡើយ។

ក្នុងឱកាសសម្របសម្រួល និងដឹកនាំបណ្ដាទូត និងអង្គការអន្តរជាតិរួមមាន៖ ដូចជា ព្រុយណេ រុស្ស៊ី ប៉ាគីស្ថាន មីយ៉ាន់ម៉ា គុយបាឥណ្ឌា ទីម័រឡេស្តេ ប្រេស៊ីល ឡាវ វៀតណាមតួគី សហរដ្ឋអាម៉េរិក ជប៉ុន ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងអង្គការក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ មានដូចជា UNs OIs UNRC WFP ចុះពិនិត្យជាក់ស្តែងពីស្ថានភាពដែលយោធាថៃ ដាក់ទូកុងតឺន័ររំលោភលើទឹកដីកម្ពុជា នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ មានប្តសាសន៍ថា "ដើម្បីដោះស្រាយព្រំដែន, កម្ពុជាមិនប្រកាន់យកនូវជម្រើសខាងផ្នែកយោធានោះទេ ព្រោះកម្ពុជា ជាប្រទេសដែលស្រឡាញ់សន្តិភាព។ យើងមិនចង់បង្កសង្គ្រាម ហើយក៏មិនមាននយោបាយ ដើម្បីធ្វើសង្រ្គាមបង្កជាមួយនឹងអ្នកជិតខាងរបស់យើងដែរ ព្រោះយើងឆ្អែតនឹងសង្គ្រាមនេះអស់រយៈពេលជាង៣០ឆ្នាំមកហើយ"។ ឯកឧត្តមប្រមុខការទូតកម្ពុជា បន្តថា ជម្រើសខាងផ្នែកយោធា គឺកម្ពុជាមិនចង់បាននោះទេ។ តែកម្ពុជាត្រូវបង្ខំចិត្តការពារទឹកដីរបស់ខ្លួន។ កម្ពុជាការពារនូវទឹកដីពីជំនាន់អាណានិគមនិយមបារាំងបានកំណត់ទុកឱ្យ ដែលមានឯកសារក្រដាសស្នាមនិងផែនទីតម្កល់នៅអន្តរជាតិ។ 

លោកគូសបញ្ជាក់ថា ការដោះស្រាយជម្លោះព្រំដែនជាមួយថៃអាចនឹងត្រូវការពេលវេលាយូរ ដោយសារតែបច្ចុប្បន្ននេះ ពិភពលោកមានគំរូមិនល្អ ដោយមានប្រទេសដែលមានកម្លាំងខ្លាំងផ្នែកយោធា ទៅយកដីប្រទេសទន់ខ្សោយ។  ទោះជាយ៉ាងនេះក្តី លោកថា ភាគីថៃមិនអាចបិទមាត់កម្ពុជាមិនឱ្យប្រាប់ការពិតនៃការឈ្លានពានរបស់ខ្លួនមកលើដែនអធិបតេយ្យភាពកម្ពុជា ដល់ពិភពលោកបាននោះទេ។

កម្ពុជានៅតែបន្តបេសកកម្មការទូតដើម្បីស្វែងការគាំទ្រពីសហគមន៍អន្តរជាតិ ក្នុងការដោះស្រាយជម្លោះនេះ។ រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំដោះស្រាយតាមផ្លូវការទូត ក្នុងការទាមទារយកទឹកដីកម្ពុជាពីការឈ្លានពានរបស់ថៃមកវិញ ដោយមិនប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដើម្បីទាមទារទឹកដីនោះឡើយ។

គួរបញ្ជាក់ថា បើទោះជាមានបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីកម្ពុជា និងថៃ បានឯកភាពគ្នា ជាពិសេសក្នុងចំណុចទី៤ ដែលបានចែងថា «ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិល រស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន» ក៏កងកម្លាំងយោធាថៃ បាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង ដែលកម្ពុជាមិនអាចទទួលយកបាន តាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័រ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់កម្លាំងយោធាថៃ  ដោយមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តម សិក្សា នៅក្នុងតំបន់ បានពិភាក្សាអំពីយុទ្ធសាស្ត្រពង្រឹងការស្រាវជ្រាវ និងនវានុវត្តន៍របស់កម្ពុជា ដោយផ្តោតលើសារសំខាន់ នៃការបំប្លែងលទ្ធផលស្រាវជ្រាវ ទៅជាអត្ថ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com