ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ស៊ិន សុភា ត្រូវបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ
ថ្ងៃទី ៖ 30-03-2026, ដោយ​​ Dara007 , 5 Views
                     
ភ្នំពេញៈ លោក ស៊ិន សុភា ត្រូវបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ខណៈសាងកំហុសឆ្គងជាបន្តបន្ទាប់បង្កប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរនគរបាលជាតិ និងធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ ស្លូតត្រង់ ដែលកន្លងមក មិនព្រមកែខ្លួនហើយនៅតែបន្តសាងកំហុសឆ្គង។

យោងតាមសេចក្តីបំភ្លឺស្តីពីការអនុវត្តន៍ល្មើសវិន័យនគរបាលជាតិបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ចំពោះ ឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា អំពីការប្រព្រឹត្តល្មើសវិន័យនគរបាលជាតិរបស់ឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយាល័យនគរបាលចរាចរណ៍ ដែលក្នុងពេលបម្រើការងារជាមន្រ្តីនគរបាលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បានសាងកំហុសឆ្គងជាបន្តបន្ទាប់បង្កប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរនគរបាលជាតិ និងធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ ស្លូតត្រង់ ដែលកន្លងមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្តល់ឱកាសឲ្យឈ្មោះ ស៊ិន សុភា កែប្រែកំហុសឆ្គងនៅការិយាល័យបុគ្គលិកជាច្រើនដង តែឈ្មោះ ស៊ិន សុភា មិនព្រមកែខ្លួនហើយនៅតែបន្តសាងកំហុសឆ្គង។ល្មើសវិន័យរបស់អតីតអនុសេនីយ៍ទោ ស៊ិន សុភា មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករួមមាន: - កាលពីអំឡុងឆ្នាំ២០២១: ឈ្មោះ ស៊ិន សុភា កន្លងមកធ្លាប់ល្មើសបទវិន័យនគរបាលជាតិកម្ពុជា ដោយបានប្រើប្រាស់ឯកសណ្ឋាន សញ្ញាស័ក្ដិ បង្ហោះជាវីដេអូចម្រៀងនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងTik Tok ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលនាំឲ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ ហើយត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តទណ្ឌកម្មខាងវិន័យក្រោមរូបភាព បន្ថយឋានន្តរស័ក្ដិចំនួន១ថ្នាក់។

- កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤: ឈ្មោះ ស៊ិន សុភា យកជនស៊ីវិលឲ្យចុះអនុវត្តការងារជំនាញនៅគោលដៅរបស់ខ្លួនគ្រប់គ្រង រៀបចំឲ្យឈ្មោះ យឹម សុផាណា ផ្ទេរប្រាក់ផាកពិន័យក្លែងក្លាយទំលាក់កំហុសឲ្យមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបក្ដាន់ពីរ និងផ្ដើមគំនិតបង្កើតផេកក្លែងក្លាយឈ្មោះ គង់ ម៉ូលីកា បង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិត និងដាក់កំហុសលើមន្ត្រីនគរបាលចរាចរណ៍ នៅគោលដៅស្តុបក្តាន់ពីរ ថាមានភាពអសកម្ម ដែលខ្លួនបានរៀបចំ ដែលធ្វើឲ្យសាធារណៈមតិរិៈគន់ស្ថាប័ននគរបាលជាតិ។

- កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤: ឈ្មោះ ស៊ិន សុភា ឃាត់រថយន្ត១គ្រឿង ល្មើសភ្លើង សញ្ញាចរាចរណ៍ មិនមានបណ្ណបើកបរនៅចំណុចស្តុបអូរបែកក្អម បុគ្គលរូបនេះ បានប្រើប្រាស់ វិធានការស្របច្បាប់គំរាមទារប្រាក់ ដោយយកតួនាទីសិទ្ធអំណាចគាបសង្កត់ដើម្បីផលប្រយោជន៍។ ចាត់ចែងបញ្ជាឲ្យមន្ត្រីនាំរថយន្តចេញពីគោលដៅ ដើម្បីបិទបាំងពីមហាជន និងមានភាពងាយស្រួលដល់ការដាក់សម្ពាធក្នុងការទារប្រាក់ រហូតធ្វើឲ្យម្ចាស់រថយន្តបានឡើងតោងខាងក្រោយរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ថតសកម្មភាពបង្ហោះលើបណ្ដាញសង្គម។

សកម្មភាពនេះបានលាក់បាំងព័ត៌មានមិនរាយការណ៍ជូននាយការិយាល័យ ដើម្បីមានគោលការណ៍ដោះស្រាយ មុនហេតុការណ៍មិនទាន់ផ្ទុះលើបណ្ដាញសង្គម ហើយត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តទណ្ឌកម្មខាងវិន័យក្រោមរូបភាព ព្រមានជាលាយលក្ខណ៍អក្សរ និងបន្ថយ ឋានន្តរស័ក្ដិចំនួន១ថ្នាក់។

-កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥: គឺផ្ដើមចេញពីការមិនសប្បាយចិត្តជាមួយថ្នាក់ដឹកនាំការិយាល័យ ដែលពុំបានដាក់ឈ្មោះរូបគេ (ស៊ិន សុភា) ចុះគោលដៅ ទើបធ្វើឲ្យមានការថ្នាំងថ្នាក់ចិត្ត ឈានដល់បែកធ្លាយឯកសារផ្ទៃក្នុងអង្គភាពឲ្យទៅសារព័ត៌មានយកបង្ហោះខ្លឹមសារវាយប្រហារមកលើការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ព្រះសីហនុៈ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល អះអាងថា ក្នុងពេលបច្ចុប្បន្ននេះ ប្រេង និងឧស្ម័ន កំពុងបន្តនាំចូលមកកម្ពុជា ដើម្បីមកបង្គ្រប់ការផ្គត់ផ្គង់ និងបំពេញតម្រូវនៅកម្ពុជា ទោះបីសភាពការណ៍សង្គ្រាមនៅមជ្ឈិមបូព៌ានៅតាន ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com