ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បុរសម្នាក់ស្រវឹងស្រាតែងតែកាន់កាំបិតផ្គាក់គំរាមកំហែងនិងជេរប្រមាថម្តាយជាញឹកញាប់​ ត្រូវឃាត់ខ្លួន​បញ្ជូន​ទៅតុលាការ
ថ្ងៃទី ៖ 23-02-2026, ដោយ​​ Dara007 , 45 Views
                     
កំពង់ស្ពឺៈ បុរសម្នាក់ស្រវឹងស្រាតែងតែកាន់កាំបិតផ្គាក់គំរាមកំហែងនិងជេរប្រមាថម្តាយជាញឹកញាប់​ ត្រូវឃាត់ខ្លួន​បញ្ជូន​ទៅតុលាការ ដើម្បីដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បន្ទាប់ពីបានទទួលនូវពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ សន ព្រឹម ភេទស្រី អាយុ៦៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអំពិលក្តា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ​ កម្លាំងកងរាជអាធហត្ថខេត្តកំពង់ស្ពឺ បាន​ធ្វើការ​ចុះ​អន្តរាគមន៍​បង្ក្រាប​និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីហិង្សាក្នុងគ្រួសារនិងគំរាមកំហែងថានឹងសម្លាប់​ ស្ថិតនៅក្នុងភូមិអំពិលក្តា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ តាមការរៀបរាប់របស់ជនរងគ្រោះដែលត្រូវជាម្តាយបង្កើត បានបញ្ជាក់ថាជនសង្ស័យឈ្មោះ ផុន ទីន​​ ត្រូវជាកូនបានធ្វើសកម្មភាពកាន់កាំបិតផ្គាក់ដេញកាប់រូបគាត់ ប៉ុន្តែគាត់រត់គេចទាន់ពេល តែបានបន្តទៅកាប់បំផ្លាញខ្សែរភ្លើងនៅក្នុងផ្ទះចោល គាត់បានបន្តរៀបរាប់ទៀតថាឲ្យតែនៅពេលស្រវឹងស្រាតែងតែកាន់កាំបិតផ្គាក់គំរាមកំហែង និងជេរប្រមាថម្តាយជាញឹកញាប់នាពេលកន្លងមក។

ជាក់ស្តែង​នៅពេលកម្លាំងកងរាជអាវុធហត្ថចុះដល់ទីតាំងកន្លែងកើតហេតុ ឃើញថាជនសង្ស័យមានភាពកោងកាច ដៃកាន់កាំបិតផ្គាក់ស្រែកគំរាមកំហែង និងជេរប្រមាថ​ ទៅលើ​សមត្ថកិច្ច​ថែមទៀត​​​ មើលទៅពិតជាក្លាហានខ្លាំងណាស់។

ក្រោមវិធានជំនាញរបស់កម្លាំងកងរាជអាវុធហត្ថ​ ជនសង្ស័យ​ត្រូវ​បាន​បង្ក្រាប​និង​ឃាត់ខ្លួន​នៅនឹងកន្លែងកើតហេតុភ្លាមៗនិងចាប់យកវត្ថុតាងបានគឺកាំបិតផ្គាក់ចំនួន១ដើម​ ដែលជនសង្ស័យបានយកធ្វើសកម្មភាព។ជនសង្ស័យ​មានឈ្មោះ ផុន ទីន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិអំពិលក្តា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កំពង់ស្ពឺៈ អ្នកសារព័ត៌មានជាង៣០ស្ថាប័ន បានចុះឈ្វែងយល់ពីវិស័យកសិកម្មម៉ុង ឬទ្ធី ដើម្បីបង្កើនការយល់ដឹងដល់ពលរដ្ឋកម្ពុជានៃការរីកចម្រើនការចញ្ចឹម ដាំដំណាំបន្លែ និងការផលិតផលនៅក្នុងស្រុក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com