ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក លី ធុជ ៖យុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកដោយកងកម្លាំងយោធាថៃ បន្ថែមនូវបន្ទុកយ៉ាងធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជា បង្កសោកនាដកម្មដល់ប្រជាជនស៊ីវិល
ថ្ងៃទី ៖ 03-02-2026, ដោយ​​ Dara007 , 41 Views
                     
ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងថា យុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកដោយកងកម្លាំងយោធាថៃកាលពីថ្មីៗនេះ បានបន្ថែមនូវបន្ទុកយ៉ាងធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជា បង្កសោកនាដកម្ម និងកំពុងក្លាយជាសត្រូវលាក់មុខរបស់ប្រជាជនស៊ីវិល ជាពិសេសស្រ្តី កុមារ និងសហគមន៍ងាយរងគ្រោះ។

ថ្លែងក្នុងការអញ្ជើញចុះសាកសួរសុខទុក្ខជនរងគ្រោះដោយសារឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមនៅខេត្តឧត្តរមានជ័យ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៍ថា ប្រជាពលរដ្ឋរងគ្រោះដោយសារឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមនៅខេត្តឧត្តរមានជ័យ ដែលបន្សល់ទុកដោយកងកម្លាំងយោធាថៃ ស្ថិតក្នុងភូមិបុស្សធំ ឃុំគោករំដួល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងបានបណ្តាលឱ្យមនុស្សចំនួន ០៤នាក់ រងរបួស កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

លោកបានគូសបញ្ជាក់ថា ឧប្បត្តិហេតុនេះ បានឆ្លុះបញ្ចាំងពីការពិតនៃផលវិបាកមនុស្សធម៌បង្កដោយគ្រាប់បែកចង្កោម ដែលកម្ពុជាធ្លាប់បានជួបប្រទះ និងបានអូសបន្លាយអស់ជាច្រើនទសវត្សរ៍ ទោះបីសង្គ្រាមបានបញ្ចប់ក៏ដោយ។

ក្នុងឱកាសនោះ លោកបានណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ កុំចូលតំបន់ដែលសង្ស័យរងប៉ះពាល់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ ត្រូវកាត់ស្មៅឱ្យស្អាតមុននឹងធ្វើសកម្មភាព និងជាពិសេសរង់ចាំការឆ្លើយតបបន្ទាន់ពីប្រតិបត្តិករបោសសម្អាតមីន។ ជាមួយគ្នានោះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវាសុខាភិបាល ការជួយសង្គ្រោះ និងថែទាំអ្នកជម្ងឺផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាង្គឥដ្ឋលេខ៥ នៅកំពែងទី១ នាទិសខាងលិចប្រាង្គកណ្តាលនៃប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោមខ្លាំង ហើយតួប្រាសាទទាំងមូល ចាប់ពីខឿនរហូតទៅដល់កំពូល ត្រូវការសង្គ្រោះជាបន្ទាន់។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com