ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រុមការងាររាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ ចុះសួរសុខទុក្ខ​ភរិយារបស់លោកព្រឹន្ទបាលទោ ហ៊ុន ចំរើន​ ដែលកំពុងសម្រាកលំហែមាតុភាព(ឆ្លងទន្លេ)នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ...
ថ្ងៃទី ៖ 01-02-2026, ដោយ​​ Dara007 , 25 Views
                     
កំពង់ស្ពឺៈ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាន​ចាត់​ឲ្យ​លោក​វរសេនីយ៍ឯក​ ភូ​ឌី​​​ សា​ឌី​ន​​ ​​មេបញ្ជាការ​រង​ បន្តដឹកនាំ​ក្រុមការងារ​កង​រាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ និងក្រុមការងារសហភាពសហព័ន្ធយុវជន​ខេត្ត​កំពង់ស្ពឺ​​​ ព្រមទាំងសាខាកាកបាទក្រហមកម្ពុជាខេត្ត​ ចុះសួរសុខទុក្ខ​លោកស្រី រ៉ូ ធីតា អាយុ១៩ឆ្នាំ ត្រូវជាភរិយារបស់លោកព្រឹន្ទបាលទោ ហ៊ុន ចំរើន នាយរងក្រុម៣ កងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកលំហែមាតុភាព(ឆ្លងទន្លេ)នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ក្នុងពេលសួរសុខទុក្ខ​នោះ​ដែរ​ លោក​វរសេនីយ៍ឯក​ ភូ​ឌី​​​ សា​ឌី​ន​​ រួមនិងក្រុមការងារបានចូលរួមអបអរសាទរ​ លោកព្រឹន្ទបាលទោ ហ៊ុន ចំរើន​​ និងក្រុមគ្រួសារ ដែលទើបទទួលបានសមាជិកថ្មី ប្រកបដោយ​សុខភាពល្អ ជាពិសេស​ក៏បានពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​នឹករលឹកពីសំណាក់​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ដោយក្តី សោមនស្ស​រីករាយបំផុតចំពោះ លោកព្រឹន្ទបាលទោ ហ៊ុន ចំរើន​​ និងភរិយាព្រមទាំងក្រុមគ្រួសារផងដែរ។ជាទឹកចិត្តនៃចំណងដៃអបអរសាទរ លោក​វរសេនីយ៍ឯក​ ភូ​ឌី​​​ សា​ឌី​ន​​ បាននាំយកនូវថវិកាចំនួន២០០,០០០រៀល​ និង​សម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ​រួមមាន÷អង្ក ២បាវ,មី ២កេះ,ទឹកសុទ្ធ ២កេះ​​​ និងទឹកផ្លែឈើ ២កេះ​ ដែល​ជាអំណោយ​ថ្លៃ​ថ្លារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​ ថែមទៀតផង។

លោកព្រឹន្ទបាលទោ ហ៊ុន ចំរើន​​ និងភរិយាព្រមទាំងក្រុមគ្រួសារ​ ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះផងដែរ ចំពោះ​លោក​ឧត្តម​សេនីយ៍ត្រី ម៉េ​ង​ស្រ៊ុន មេបញ្ជាការ ដែលបានចាត់លោក​វរសេនីយ៍ឯក​ ភូ​ឌី​​​ សា​ឌី​ន​​និង​ក្រុមការងារ​ អញ្ជើញចុះសួរ​សុខទុក្ខ​ព្រមទាំងបាននាំយកនូវថវិការនិងសម្ភារៈ​មួយចំនួនប្រគល់ជូនក្រុមគ្រួះសារលោក ដោយការយកចិត្តទុកដាក់បំផុត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ពោធិ៍សាត់ៈ សត្វខ្លាត្រី មួយក្បាល ដែលជាប្រភេទសត្វដ៏កម្របំផុតនៅតំបន់អាស៊ី ត្រូវបានប្រទះឃើញជាថ្មីម្តងទៀត នៅក្នុងតំបន់ព្រៃលិចទឹកដែលបានស្តារឡើងវិញនៃខេត្តពោធិ៍សាត់ ជុំវិញបឹងទន្លេសាប។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com