ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
មេអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជាឱ្យបង្កើនការបង្ក្រាបបទល្មើស ប្លន់ ឃាតកម្ម ចាប់មនុស្សជំរិតទារប្រាក់ ជួញដូរគ្រឿងញៀន ជួញដូរមនុស្ស រំលោភសេពសន្ថវៈ) និងបណ្ដាបទល្មើសផ្សេងៗឱ្យបានខ្លាំងក្លាបំផុត
ថ្ងៃទី ៖ 30-01-2026, ដោយ​​ Dara007 , 50 Views
                     
បន្ទាយមានជ័យៈ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជាឱ្យបង្កើនការបង្ក្រាបបទល្មើស ប្លន់ ឃាតកម្ម ចាប់មនុស្សជំរិតទារប្រាក់ ជួញដូរគ្រឿងញៀន ជួញដូរមនុស្ស រំលោភសេពសន្ថវៈ) និងបណ្ដាបទល្មើសផ្សេងៗឱ្យបានខ្លាំងក្លាបំផុត ដើម្បីធានាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។ ការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនេះធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារ កងរាជអាវុធហត្ថឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យ, លោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុកទាំង៩ លោកប្រធានស្នាក់ការសន្តិសុខ និងកម្លាំងកងរាជអាវុធហត្ថទាំងអស់ដែលកំពុងបំរើការងារនៅសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត សរុបចំនួន១៥៥នាក់។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានណែនាំដល់ការិយាល័យជំនាញទាំងអស់ ជាពិសេសតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការសន្តិសុខ សម្រាប់ឆ្នាំ២០២៦ ត្រូវពង្រឹងយន្តការប្រមូលផ្តុំ និងការគ្រប់គ្រងព័ត៌មាន បម្រើឱ្យព្រឹត្តិការណ៍សំខាន់ៗ និងក្តាប់ឱ្យជាប់នូវរាល់មហិច្ឆតាប៉ុនប៉ងបង្កអសន្តិសុខ ចលាចល ដែលនាំឱ្យប៉ះពាល់ដល់ស្ថិរភាព សណ្តាប់ធ្នាប់ និងអំពើភេវរកម្ម ការញុះញង់ធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាល និងពង្រឹងយន្តការស្រាវជ្រាវបង្ក្រាបរាល់បទល្មើសព្រហ្មទណ្ឌ (ប្លន់ ឃាតកម្ម ចាប់មនុស្សជំរិតទារប្រាក់ ជួញដូរគ្រឿងញៀន ជួញដូរមនុស្ស រំលោភសេពសន្ថវៈ) និងបណ្ដាបទល្មើសផ្សេងៗ។

ទទួលនិងចាត់ការតាមនិតិវិធីនូវរាល់បណ្ដឹង ដីការបស់តុលាការ ជាពិសេសពង្រឹងការកសាងនីតិវិធីផ្នែកនគរបាលយុត្តិធម៌ បច្ចេកវិទ្យាទំនើប និងរៀបចំបន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន(ប្រុស-ស្រី)ឱ្យបានសមរម្យ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ប្រាប់ឱ្យកងរាជអាវុធហត្ថក្រុង ស្រុក ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈបំពាក់ អនុវត្តបទបញ្ជា ដើម្បីជួយគាំទ្រ និងការពារសន្តិសុខដល់ប្រជាពលរដ្ឋតាមភូមិសាស្ត្ររៀងៗខ្លួន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សាលាអន្តរជាតិជប៉ុន CIESF ពង្រឹងគុណភាពអប់រំតាមស្តង់ដាជប៉ុនក្នុងការបណ្ដុះបណ្ដាលយុវជនខ្មែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com