ក្មេងទំនើងទាំង៦នាក់នេះ ទី១.ឈ្មោះ ប៊ុន សិលា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ,ទី២.ឈ្មោះ ញេ សុធា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ,ទី៣.ឈ្មោះ សឿន សំណាំង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ,ទី៤.ឈ្មោះ ត្រេ ចិត្ត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ,ទី៥.ឈ្មោះ ញ ប្រុសពៅ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងទី៦.ឈ្មោះ ខែម វិវត្តន៍ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ចាប់យកវត្ថុតាងបានរួមមាន៖ទូរស័ព្ទដៃ ចំនួន០៥គ្រឿងនិងម៉ូតូ ចំនួន០៣គ្រឿង(ម៉ាក HONDA DREAM សេរីឆ្នាំ២០១៦ ពណ៍ខ្មៅ ផ្លាកលេខ ភ្នំពេញ 1FT-2601 ចំនួន០១គ្រឿង,ម៉ាក Nex ពណ៌ស លាយខៀវ សេរីឆ្នាំ២០២៤ ពណ៍ ស លាយ ទឹកសមុទ្រ ផ្លាកលេខ កំពង់ស្ពឺ 1Z-6368 ចំនួន០១គ្រឿង និងម៉ាក HONDA DREAM សេរីឆ្នាំ២០២០ ពណ៍ខ្មៅ ផ្លាកលេខ កំពង់ស្ពឺ 1R-6920 ចំនួន០១គ្រឿង)។
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ព្រមទាំងដកហូតម៉ូតូ យកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឱ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងនេះតែម្តង ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេល ៣ខែ ចំពោះការប្រព្រឹត្តលើកទី១ និង៦ខែ ប្រសិនបើមិនរាងចាលនៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕