|
សម្ដេចតេជោ អំពាវនាវឱ្យបញ្ឈប់បន្លំខ្លួនធ្វើជាកំសត់មកបោកប្រាស់តទៅទៀតទៅ
ថ្ងៃទី ៖ 23-01-2026, ដោយ Dara007 , 5 Views
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវឱ្យបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់សម្ដេចកាលពី៥០មុនមកបោកប្រាស់ខ្ញុំតទៅទៀតទៅ ដើម្បីបន្លំខ្លួនធ្វើជាកំសត់ដែលបានស្លាប់ទៅនោះមកចាប់ជាតិ។
យោងតាមគណនីរបស់សម្ដេចតេជោ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ មានប្រសាសន៍ថា ក្រោយរំដោះចេញពីរបបប៉ុល ពតឆ្នាំ១៩៧៩ពិសេសក្រោយពេលដែលខ្ញុំ និយាយពីរឿងកូនស្លាប់ដោយមានភាគនិទាននិងភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មីមកមានមនុស្សមិនតិចជាង២០នាក់ទេដែលបន្លំខ្លួនធ្វើជាកំសត់កូនប្រុសខ្ញុំដែលបានស្លាប់ទៅនោះមកចាប់ជាតិ។ មនុស្សទាំងនោះខ្លះសរសេរជាសំបុត្របញ្ជូនឲ្យខ្ញុំខ្លះចុះតាមទស្សនាវដ្តីនិងចុង ក្រោយបង្ហោះតាមបណ្តាញសង្គមដូចជាFacebook ជាដើម។
សម្ដេចតេជោបានបញ្ជាក់ថា ករណីចុងក្រោយហាក់ដូចធ្ងន់បន្តិចមានទាំងអត្ថបទមានទាំងសារឆ្លើយឆ្លងជាមួយមនុស្សដែលស្គាល់telegram របស់ខ្ញុំ។ ជាមួយគ្នានេះ សម្ដេចតេជោ សូមអំពាវនាវដល់អ្នកភូតកុហកឈប់ប្រើការឈឺចាប់របស់ខ្ញុំដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅ៕
|