ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
UNODC៖ គ្មានប្រទេសណាមួយដែលអាចដោះស្រាយបញ្ហាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយខ្វះតម្រូវការកិច្ចសហប្រតិបត្តិការឡើយ
ថ្ងៃទី ៖ 22-01-2026, ដោយ​​ Dara007 , 6 Views
                     
ភ្នំពេញៈ អ្នកសម្របសម្រួលថ្នាក់តំបន់ផ្នែកជួញដូរមនុស្ស និងរត់ពន្ធជនចំណាកស្រុក នៃការិយាល័យ អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ហៅកាត់ថា(UNODC) អះអាងថា គ្មានប្រទេសណាមួយដែលអាចដោះស្រាយបញ្ហាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយខ្វះតម្រូវការកិច្ចសហប្រតិបត្តិការឡើយ ដោយភាគីពាក់ព័ន្ធចាំបាច់ត្រូវសហការ ផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ និងផ្តល់កិច្ចសហប្រតិបត្តិការស្រាវជ្រាវ ដើម្បីវែកមុខមេក្លោង និងបណ្តាញអង្គការចាត់តាំងឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។

ថ្លែងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោកស្រី បណ្ឌិត Rebecca Miller អ្នកសម្របសម្រួលថ្នាក់តំបន់ផ្នែកជួញដូរមនុស្ស និងរត់ពន្ធជនចំណាកស្រុក នៃការិយាល័យ អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានសម្តែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងលើការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោកស្រីបានធ្វើការវាយតម្លៃខ្ពស់ទៅលើការដាក់ចេញនូវវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកស្រីបានគូសបញ្ជាក់ថា UNODC គាំទ្រកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលយ៉ាងពេញទំហឹងលើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ និងបានបន្ថែមថា គ្មានប្រទេសណាមួយដែលអាចដោះស្រាយបញ្ហានេះដោយខ្វះតម្រូវការកិច្ចសហប្រតិបត្តិការឡើយ។

ក្នុងជំនួបនោះ លោក បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង UNODC និងកម្ពុជា។ លោកបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរបស់ UNODC បានគ្របដណ្តប់លើកិច្ចការសំខាន់ៗ រាប់ទាំងការគាំទ្រដល់កិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ផងដែរ។

លោកបានបន្ថែមថា អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានភាពប្រទាក់ក្រឡាគ្នាជាមួយអំពើជួញដូរមនុស្ស ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ការធ្វើទារុណកម្ម ឃាតកម្ម និងបទល្មើសគ្រឿងញៀន ជាដើម ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស សេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិទាំងមូល។

ទន្ទឹមនេះ លោកក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានគិតគូរ និងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាទាំងនេះ ដោយអនុវត្តវិធានការច្បាស់លាស់ និងតឹងរឹងក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់ទាំងឡាយ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រាប់បញ្ចូលទាំងកិច្ចខិតខំលុបបំបាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលគ្រប់តួអង្គ និងភាគីពាក់ព័ន្ធចាំបាច់ត្រូវសហការ ផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ និងផ្តល់កិច្ចសហប្រតិបត្តិការស្រាវជ្រាវដើម្បីវែកមុខមេក្លោង និងបណ្តាញអង្គការចាត់តាំងឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។

មុននឹងបញ្ចប់ ភាគីទាំងពីរបានពិភាក្សាគ្នា ជំហានបន្ទាប់លើការងារបណ្តុះបណ្តាល ការកសាងសមត្ថភាព លើកកម្ពស់ការផ្សព្វផ្សាយនិងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ កម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា គាំទ្រយុវជន ៤ ៦៦៣នាក់ ឱ្យទទួលបានការងារសមរម្យ តាមរយៈវគ្គបណ្តុះបណ្តាល TVET និងកិច្ចអន្តរាគមន៍នានា ដោយក្នុងនោះ មានស្ត្រីរហូតដល់ ៥៣% និងពល ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com