ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បន្ដ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ផលប៉ះពាល់គ្រឿងញៀន(បារីអេឡិចត្រូនិច) និងក្មេងទំនើងនៅសហគមន៍
ថ្ងៃទី ៖ 01-02-2026, ដោយ​​ Dara007 , 52 Views
                     
កំពង់ស្ពឺៈ អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បន្ដ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ផលប៉ះពាល់គ្រឿងញៀន(បារីអេឡិចត្រូនិច) និងក្មេងទំនើងនៅសហគមន៍ ដើម្បីធានាឱ្យភូមិឃុំមានសុវត្ថិភាព ។

កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ ដោយ​អនុវត្ត​តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ដឹកនាំដោយលោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស សហការជាមួយក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ​ បានបន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូ និច)និងក្មេងទំនើងជាពិសេសផ្សព្វផ្សាយអំពីលេខទូរសព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292 នៅវិទ្យាល័យ ប៊ុន​​​​ រ៉ានី​​​​ ហ៊ុន​​​​​ សែន​​​ អង្គតាព្រះ ស្ថិតក្នុងភូមិមហារាជ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ក្នុងការចុះ​ផ្សព្វ​ផ្សាយ​នេះ​ ដោយមានការចូលរួមសហការពី គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ​ រួមទាំងសិស្សានុសិស្សសរុបចំនួន៩៥៣នាក់(ក្នុងនោះមានសិស្សចំនួនស្រី៤៩៧នាក់) ចូលរួមផងដែរ។

ក្រោម​បទបញ្ជា​លោក​ឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន មេបញ្ជាការ ក្រុមការងារជំនាញកងរាជអាវុធហត្ថបានបន្តចុះផ្សព្វផ្សាយ​ជាប្រចាំ​ ដោយបានពន្យល់ប្រាប់អំពីផលប៉ះពាល់នៃគ្រឿងញៀន(បារីអេឡិចត្រូ និច)និងក្មេងទំនើង ជាពិសេសបន្តផ្សព្វផ្សាយនូវលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោបន្ទាន់1292 ដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ឲ្យជ្រាបជាព័ត៏មាន ដើម្បីឲ្យ​យល់ពីគុណសម្បត្តិ និងការប្រើប្រាស់ ពិសេសរបៀបក្នុងការទំនាក់ទំនងមកកាន់លេខ1292 ដែលមានការចាំទទួលពីក្រុមការងារប្រចាំការមណ្ឌលប្រតិបត្តិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ(២៤ម៉ោងលើ២៤ម៉ោង)ដោយមិនចំណាយលុយនៅក្នុងការហៅចូលឡើយ24/24ម៉ោងឬអាចទំនាក់ទំនងតាមបណ្តាញ Telegram,WhatsApp,CoolApp និងតាមរយៈលេខទូរស័ព្ទ 010 61 68 68 ដែលជាលេខរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ពោធិ៍សាត់ៈ សត្វខ្លាត្រី មួយក្បាល ដែលជាប្រភេទសត្វដ៏កម្របំផុតនៅតំបន់អាស៊ី ត្រូវបានប្រទះឃើញជាថ្មីម្តងទៀត នៅក្នុងតំបន់ព្រៃលិចទឹកដែលបានស្តារឡើងវិញនៃខេត្តពោធិ៍សាត់ ជុំវិញបឹងទន្លេសាប។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com