ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្ដ្រី អះអាងថា កម្ពុជា គ្មានផែនការលុបចោលការប្រឡងបាក់ឌុបនោះឡើយ
ថ្ងៃទី ៖ 08-07-2025, ដោយ​​ Dara007 , 37 Views
                     
កំពង់ស្ពឺៈ នាយករដ្ឋមន្ដ្រី អះអាងថា រាជរដ្ឋាភិបាលកម្ពុជា គ្មានផែនការលុបចោលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)នោះឡើយ ដើម្បីធានាដល់សមត្ថភាព និងគុណភាពរៀនរបស់សិស្ស។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសមិនឱ្យលុបចោលការប្រឡងបាក់ឌុបនេះចេញពីកម្មវិធីសិក្សារបស់កម្ពុជា ព្រោះសម្តេចបានទទួលព័ត៌មានលេចឮពីសាធារណៈមតិមកថា មិនចាំបាច់មានការប្រឡងបាក់ឌុបនោះទេ ខណៈបណ្ដាប្រទេសមួយចំនួនលើពិភពលោកពុំមានការប្រឡងនោះទេ។។

សម្ដេចធិបតីមានប្រសាសន៍បន្តថា នៅពេលណាប្រទេសកម្ពុជាធានាបានថា ការអប់រំតាំងពីថ្នាក់បឋម រហូតដល់ថ្នាក់មធ្យមសិក្សាមានគុណភាពហើយនោះ ចាំគិតគូរពិភាក្សាគ្នាបន្តទៀត ចំពោះភាពមិនចាំបាច់នៃប្រឡងបាក់ឌុប ប៉ុន្ដែបើគុណភាពការសិក្សានៅមានកម្រិត កម្ពុជានៅបន្តការប្រឡងដដែល ព្រោះការប្រឡងបាក់ឌុបដើម្បីជំរុញឲ្យសិស្សានុសិស្ស ខិតខំសិក្សារៀនសូត្រ។

សូមបញ្ជាក់ថា ជារៀងរាល់ចុងឆ្នាំនៃការសិក្សា កម្ពុជាតែងតែរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា “បាក់ឌុប” នៅទូទាំងប្រទេស ដើម្បីបង្ហាញពីសមត្ថភាពសិស្សដែលបានរៀនតាំងពីបឋមរហូតដល់មធ្យម ។ ជាលទ្ធផលឃើញថា មានសិស្សខ្លះទទួលបាននិទ្ទេសA , B , C , D , និងE ខណៈឆ្នាំ២០២៤ មានបេក្ខជនប្រឡងជាប់ជាង១សែននាក់ ។ ក្នុងនោះនិទ្ទេសA ជាង២ពាន់នាក់ និងនិទ្ទេសB ជិត១ម៉ឺននាក់ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ ថា អ្វីដែលកម្ពុជាត្រូវបារម្ភគឺកង្វះកម្លាំងពលកម្មសម្រាប់រោងចក្រសហគ្រាសដែលកំពុងដំណើរការ និងគ្រោងដំណើរការរាប់រយបន្ថែម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com