ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អរគុណក្រុមអ្នកមានប្រជាប្រិយភាព និងក្រុមសិល្បករបានបូជាកម្លាំងកាយចិត្ត ក្នុងស្មារតីខ្មែរជួយខ្មែរ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា
ថ្ងៃទី ៖ 17-06-2025, ដោយ​​ Dara007 , 82 Views
                     
ភ្នំពេញៈ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អរគុណក្រុមអ្នកមានប្រជាប្រិយភាព និងក្រុមសិល្បករបានបូជាកម្លាំងកាយចិត្ត ក្នុងស្មារតីខ្មែរជួយខ្មែរ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដើម្បីសង្គ្រោះជីវិតទារក និងកុមារដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិយើង

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមអ្នកមានប្រជាប្រិយភាពតាម បណ្តាញសង្គមចំនួន៦០នាក់ និងក្រុមសិល្បករមកពីផលិតកម្មបារមីចំនួន៣០នាក់ នាសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ ដើម្បីថ្លែងអំណរគុណ ក្នុងការចូលរួមជួយផ្សព្វផ្សាយក្នុង យុទ្ធនាការកៀរគររកមូលនិធិគន្ធបុប្ផាកម្ពុជា «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ នៅរសៀលថ្ងៃទី១៦ ខែមិថុនាឆ្នាំ ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះ ក្រុមបង្កើតមាតិកាសង្គម ក៏ដូចជាក្រុមសិល្បករ ក្នុងការចូលរួមជួយផ្សព្វផ្សាយ ការគៀងគររកមូលនិធិគន្ធបុប្ផាកម្ពុជាឆ្នាំ២០២៥ ដែលជាកម្លាំងសាមគ្គីរួមគ្នា ជួយដល់ការងារសប្បុរសធម៌នៅក្នុងសង្គម។

លោកជំទាវបណ្ឌិតសូមថ្លែងអំណរគុណដល់ក្រុមទាំងពីរខាងលើ ដែលបានបូជាកម្លាំងកាយចិត្ត ក្នុងស្មារតីខ្មែរជួយខ្មែរ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។ លោកជំទាវឱ្យដឹងថា មូលនិធិនេះបានបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ជួយទៅដល់កុមារក្រីក្រ មកពីបណ្ដាខេត្តនានានៅទូទាំងប្រទេសកម្ពុជា ដោយក្នុងមួយថ្ងៃៗមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ត្រូវចំណាយថវិកាប្រមាណ ១២ម៉ឺនដុល្លារអាមេរិកជាប្រចាំ ឬមួយឆ្នាំជាង ៤៣ម៉ឺនដុល្លារអាមេរិក ហើយឆ្នាំនេះគឺជាលើកទីពីរហើយ ដែលលោកជំទាវបណ្ឌិត បានចូលរួមនៅក្នុងការកៀរគរកមូលនិធិ ដោយឆ្នាំនេះឃើញថាមានសន្ទុះខ្លាំងជាងឆ្នាំមុន គិតត្រឹមរយៈ ពេល១៦ថ្ងៃ នៃយុទ្ធនាការ មានចំនួនអ្នកចូលរួមបរិច្ចាគរហូតដល់ជាង ២៥ម៉ឺននាក់ គិតជាថវិកាបានចំនួនជាង4លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី១៦ ខែមិថុនានេះ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណ និងសូមកោតសរសើរអស់ពីចិត្ត ដល់ក្រុមបុគ្គលដែលមានប្រជាប្រិយភាព និងក្រុមសិល្បករ តំណាងអ្នកសារព័ត៌មាន ក៏ដូចជាអ្នកបង្កើតមាតិកាផ្សេងៗទៀត ដែលជួយផ្សព្វផ្សាយ ក៏ដូចជាសូមបន្តចូលរួមផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ លើសពីនោះទៀត លោកជំទាវបណ្ឌិត ក៏សូមថ្លែងអំណរគុណដល់ក្រុមប្រតិបត្តិករ នៃមូលនិធិគន្ធបុប្ផាកម្ពុជាទាំងអស់ ដែលបាន បង្កើតនូវសកម្មភាពថ្មីៗប្រចាំចុងសប្តាហ៍ ក្នុងការកៀរគររកមូលនិធិ ដែលទាំងអស់នេះជាគុណបុណ្យដ៏ធំសម្រាប់យើងទាំងអស់គ្នា ដែលនេះបានបង្ហាញឱ្យឃើញច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការសង្គ្រោះជីវិតទារក និងកុមារដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិយើង។

តំណាងក្រុមបុគ្គលមានប្រជាប្រិយភាព ក៏ដូចជាក្រុមសិល្បករ ដែលបានចូលរួមបានលើកឡើងថា ពួកគាត់ពិតមានមោទនភាព ដែលរួចចំណែកក្នុងការផ្សព្វផ្សាយរកមូលនិធិនេះដើម្បីកុមារកម្ពុជា ដែលមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយសបានអនុញ្ញាតឲ្យក្រុមទាំងពីរ បានចូលរួមក្នុងយុទ្ធនាការនេះ ដូច្នេះក្នុងនាមជាខ្មែរ ត្រូវមានកាតព្វកិច្ចចូលរួមក្នុងន័យ ខ្មែរជួយខ្មែរ ដែលកំពុងត្រូវការជំនួយប្រចាំថ្ងៃ នេះជាការលើកឡើងរបស់ពួកគាត់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥នេះ មានអ្នកចូលរួម និងអ្នកទស្សនារហូតដល់ប្រមាណ ៧ម៉ឺននាក់ និងបង្ហាញសមិទ្ធផលស្នាដៃថ្មីៗជាច្រើន ដែលបានបង្កើតឡើង ដោយសិស្ស និស្សិតមកពី គ្រឹះស្ថានអប់រំបណ្ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com