ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទ“មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា” នៅវិទ្យាស្ថានជាតិអប់រំ នៅរសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំទៅភាគីថៃថា ថៃជាបិទជាឯកតោភាគី សូមថៃបើកជាឯកតោភាគីវិញចុះ កម្ពុជាមិនចចារ ដើម្បីសម្របសម្រួលឱ្យមានការបើកច្រកវិញនោះទេ។
សម្តេចបញ្ជាក់ថា ប្រសិនណាអ្នកបើកវិញជាឯកតោភាគី ៥ម៉ោងក្រោយគឺ កម្ពុជានឹងបើកវិញភ្លាមតែម្ដង ខណៈដែលកងទ័ពថៃជាអ្នកផ្ដើមមុន ត្រូវធ្វើមុនទៅ ដើម្បីទៅស្ថានភាពដើម ។
ជាមួយគ្នានេះ សម្តេចធិបអះអាងថា កម្ពុជាគ្មានការរាថយនោះទេ ក្នុងការប្តឹងទៅតុលាការឡាអេ ទាក់ទងនឹងបញ្ហាប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និង តំបន់មុំបី ខណៈពេលនេះកម្ពុជាបានផ្ញើលិខិតផ្លូវការហើយទៅកាន់តុលាការយុត្តិធម៌អន្តរជាតិហើយនោះ។
ទន្ទឹមនឹងនេះ កម្ពុជាមិនចង់បានទឹកដីអ្នកណានោះទេ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏នឹងមិនធ្វើឲ្យបាត់បង់ទឹកដីកម្ពុជា សូម្បីតែមួយមីលីម៉ែត្រនោះដែរ តែបើមានការបំពានពីភាគីណាមួយ គឺយើងនឹងមានការឆ្លើយតបទៅវិញជាក់ជាមិនខាននោះឡើយ៕