ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសសហការ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនបានធ្វើការបង្រ្កា ប និងឃា ត់ ខ្លូនជនសង្ស័យចំនួន០៤នាក់(ស្រី ០១នាក់)ពាក់ព័ន្ធករណីរក្សាទុក ចែកចាយ និងជួ ញដូរ ដោយខុ ស ច្បា ប់នូសារធាតុគ្រឿ ងញៀ ន(បីទីតាំងផ្សេងគ្នា)។
ជនសង្ស័យរួមមាន៖ទី១-ឈ្មោះ ភុល ផារ៉ូ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករលាងឡាន ទី២-ឈ្មោះ ពេញ ស្រីរ័ត្ន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ ទី៣-ឈ្មោះ រី សុខា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងកាត់សក់ និងទី៤-ឈ្មោះ ជួប សុខា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ដោយចាប់យកវត្ថុតាងរួមមាន:(ទីតាំង១) ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៦កញ្ចប់(ទម្ងន់=២.១១ក្រាម),ទូរស័ព្ទចំនួន ០២គ្រឿង,ម៉ូតូចំនួន ០១គ្រឿង និងកែវជក់គ្រឿងញៀនចំនួន២,(ទីតាំង២) ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ០៥កញ្ចប់ ទម្ងន់១.០០ក្រាម,ទូរស័ព្ទចំនួន២គ្រឿង,ម៉ូតូចំនួន១គ្រឿង,ឧបករណ៍ប្រើប្រាស់មួយចំនួន,កាំភ្លើងកែច្នៃចំនួន១ដើម,ផ្លាកលេខម៉ូតូចំនួន១ដើម មានលេខ:កណ្តាល១AC-៤៥១១ និងដាវកែឆ្នៃចំនួន១ដើម,(ទីតាំង៣)ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន០២កញ្ចប់។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕