ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
និស្សិតនៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង លេងល្បែងប្រជាប្រិយយ៉ាងសប្បាយរីករាយនិងមិត្តភាព
ថ្ងៃទី ៖ 05-04-2025, ដោយ​​ Dara007 , 45 Views
                     
ស្ទឹងត្រែង : ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នេះនិស្សិតនៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងមានភាពសប្បាយរីករាយចំពោះសាលាដែលបានអនុញ្ញាតបង្កលក្ខណហើយពួកគាត់បានលេងកំសាន្តនូវល្បែងប្រជាប្រិយខ្មែរ ក្រោយពេលសាលាបានរៀបចំពិធីសូត្រមន្តទទួលពរជ័យពីព្រះសង្ឃ ពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ព្រះនាម គោរាគ:ទេវី ដើម្បីឲ្យគណៈគ្រប់គ្រង មន្ត្រីរាជការ បុគ្គលិក និស្សិតទាំងអស់មានសុខភាពល្អ អារម្មណ៍ភ្លឺថ្លា សុខសប្បាយទាំងការរៀនសូត្រនិងការស្នាក់នៅ និងចូលរួមផ្សព្វផ្សាយអំពើល្អដើម្បីចៀសចាកចេញផុតពីអំពើអបាយផ្សេងៗពិសេសគ្រឿងញៀន។

លោកសាស្ត្រាចារ្យជំនួយ វេជ្ជបណ្ឌិត តាតសុវណ្ណ ជានាយកសាលា បានប្រាប់ឲ្យដឹងថា សាលាបានផ្ដល់ឱកាសឲ្យនិស្សិតទាំងអស់បានលេងនូវល្បែងប្រជាប្រិយ បុរាណខ្មែរដែលខកខានអស់រយៈកាលជាង១០ឆ្នាំចុងក្រោយនេះ។

លោកសាស្ត្រាចារ្យជំនួយការ វេជ្ជបណ្ឌិតតាត សុវណ្ណ បានបន្ថែមថា សាលានិងបន្តរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយបុរាណខ្មែរនិងរាំកំសាន្តដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅឆ្នាំក្រោយៗឲ្យរឹតតែសកម្មផុលផុស ក្នុងគោលបំណង ដើម្បីភាពសប្បាយរីករាយផ្សារភ្ជាប់និងការក្សាចំណងមិត្តភាពសាមគ្គីភាព វប្បធម៌ដ៏ផូរផង់របស់ប្រជាពលរដ្ឋខ្មែរ ហើយនៅក្នុងឆ្នាំនេះនិស្សិតសាលានឹងទៅចូលរួមលេងល្បែងប្រជាប្រិយក្នុងព្រឹត្តិការណ៍ស្ទឹងត្រែងសង្ក្រាន្តពិសេសគឺការបែកកំណត់ត្រាការទាញព្រ័ត្រប្រវែង២០០ម៉ែត្រ នៅទីលានមុខសាលាខេត្តស្ទឹងត្រែងក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងផងដែរ។

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ នាយករដ្ឋមន្ត្រីថ្លែងថា ការអភិវឌ្ឍប្រទេស ការកសាងសមិទ្ធផល និងភាពប្រែប្រួលប្រកបដោយចីរភាព គឺត្រូវកសាងជំនាញពីបរទេសដែលមកជួយ ហើយត្រូវបណ្តុះបណ្តាលធនធានមនុស្សខាងក្នុង ដើម្បីអាចមានសមត្ថភាពដែលជារបស់យើង ហើយមានលទ្ធភាពធ្វើការ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com