ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រសួងបរិស្ថាន អនុវត្តច្បាប់លើក្រុមហ៊ុន Cangxinlong Food បង្ហូរសំណល់រាវបំពុលប្រភពទឹកសាធារណៈ
ថ្ងៃទី ៖ 20-03-2025, ដោយ​​ Dara007 , 69 Views
                     
ប៉ៃលិនៈ ក្រសួងបរិស្ថាន ចុះអនុវត្តច្បាប់លើក្រុមហ៊ុន Cangxinlong Food បង្ហូរសំណល់រាវបំពុលប្រភពទឹកសាធារណៈ ខណៈដែលពិន័យអន្តរការចំនួន ៣០លានរៀលរួចម្ដងហើយ។

ក្រុមការងារ <ប្រសិទ្ធភាពសុក្រឹត្យកម្មបរិស្ថានកិច្ចលើភាពស្អាត> នៃក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តប៉ៃលិន មន្ទីរបរិស្ថាន មន្ទីរធនធានទឹកនិងឧតុនិយម មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អាជ្ញាធរស្រុកសាលាក្រៅ និងមន្ត្រីមូលដ្ឋានពាក់ព័ន្ធ ក្នុងការចុះត្រួតពិនិត្យករណីបង្ហូរសំណល់រាវចូលប្រភពទឹកសាធារណៈបង្កការបំពុល បង្កឡើងដោយក្រុមហ៊ុន Cangxinlong Food (Cambodia) Co., Ltd. ដែលមានទីតាំងនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងចាត់វិធានច្បាប់ចំពោះក្រុមហ៊ុន នៅថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៥ ។

ក្រុមការងារបានពិនិត្យឃើញថាអូររអិល ត្រូវបានទទួលរងការបំពុលទាំងស្រុង ពីចំណុចក្បាលឡាន រហូតដល់ស្ទឹងកុយ ដោយការពិនិត្យជាក់ស្តែងឃើញថា ទឹកមានការប្រែប្រួលលក្ខណៈរូប មានក្លិនស្អុយ និងកម្រិតរលាយអុកស៊ីសែនក្នុងទឹក (Dissolved Oxygen ឬ DO) ថយចុះខ្លាំង (តូចជាង 3mg/L) មិនអនុលោមកម្រិតកំណត់ស្តង់ដារ (ធំជាង 4mg/L)។ ករណីបំពុលនេះបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិ ជីវៈចម្រុះក្នុងទឹក និងការប្រើប្រស់ទឹករបស់ប្រជាពលរដ្ឋមូលដ្ឋាន ដោយផ្ទាល់និងដោយប្រយោល។ លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន បានបញ្ជាក់ថាការបំពុលនេះបានបង្កផលប៉ះពាល់ដល់ទីតាំងអភិរក្សពូជត្រីរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទផងដែរ។

ក្នុងការចុះត្រួតពិនិត្យនេះ ក្រុមការងារក្រសួងបរិស្ថានបានប្រមូលយកសំណាកចំនួន៦បន្ថែម មកវិភាគ ដើម្បីវាយតម្លៃគុណភាពធៀបកម្រិតកំណត់ស្តង់ដារដែលបានកំណត់ដោយអនុក្រឹត្យលេខ២៧ និងអនុក្រឹត្យលេខ១០៣ ស្តីពីការត្រួតពិនិត្យការបំពុលទឹក។ នេះជាករណីបំពុលលើកទី២ បង្កឡើងដោយក្រុមហ៊ុន Cangxinlong Food (Cambodia) Co., Ltd. នេះ ក្រសួងបរិស្ថានបានចាត់វិធានការបន្ទាន់ លើករណីមិនរាងចាល ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ដូចខាងក្រោម៖ ១-ក្រុមហ៊ុនត្រូវបញ្ឈប់ការបង្ហូរសំណល់រាវចេញពីទីតាំងក្រុមហ៊ុន ចូលទៅប្រភពទឹកសាធារណៈ (អូររអិល និងស្ទឹងកុយ) ជាបណ្តោះអាសន្ន រហូតទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន។ ២-ត្រូវបានពិន័យអន្តរការណ៍ករណីមិនរាងចាល លើករណី៖ - ការបញ្ចេញសំណល់រាវពុំបានធ្វើការសម្អាតត្រឹមត្រូវ និងលើសកម្រិតកំណត់ស្តង់ដារបញ្ចេញ ល្មើសទៅនឹងមាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ មាត្រា២៨៩ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងត្រូវរៀបចំប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវ ដាក់ឱ្យដំណើរការតាមលក្ខណៈបច្ចេកទេស មានសមត្ថភាពសម្អាតឆ្លើយតបតាមស្តង់ដារបញ្ចេញសំណល់រាវ ដោយប្រើប្រាស់ក្រុមហ៊ុន ផ្តល់សេវាវិស្វកម្មបរិស្ថាន ដែលទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន- បង្កឱ្យមានការបំពុលទឹកអូររអិល និងស្ទឹងកុយ ល្មើសទៅនឹងមាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ មាត្រា២៩០ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ - បញ្ចេញសំណល់រាវ សំណល់រឹង សារធាតុបំពុលខ្យល់ ពុំមានលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន ល្មើសទៅនឹងមាត្រា១៧៣ នៃក្រមបរិស្ថាននិងធនធាន ធម្មជាតិ - ដំណើរការអាជីវកម្ម ដោយពុំបានរៀបចំរបាយការណ៍វាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងកិច្ចសន្យាការពារបរិស្ថាន ល្មើសនឹងមាត្រា៦៦៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានឲ្យរួចរាល់ក្នុងរយៈពេល៦០ ថ្ងៃ។ ៣-ក្រុមហ៊ុនត្រូវត្រូស្ដារសម្អាតបរិស្ថាន នៅទីតាំងដែលទទួលរងការបំពុលឱ្យមានភាពល្អប្រសើរ ឡើងវិញ។ ៤-ក្រុមហ៊ុនត្រូត្រូវផ្តល់សំណងការខូចខាតលើផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ ទៅតាមការគណនាជាក់ស្តែងរបស់មន្ត្រីជំនាញ និងអនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។ ៥-ក្រុមហ៊ុន ត្រូវធ្វើការស្ដារសម្អាត ប្រព័ន្ធអូររអិល និងស្ទឹងកុយ ដែលទទួលរងការបំពុល ឱ្យមានភាពល្អប្រសើរឡើងវិញ។ ៦-ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់ ជាធរមានបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុននេះធ្លាប់បានបង្កការបំពុលរួចមកហើយកាលពីឆ្នាំ២០២៤ ដោយពេលនោះក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ រួមទាំងការពិន័យអន្តរការចំនួន ៣០លានរៀលផងដែរ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការរៀបចំស្តង់ដាកម្មវិធីសិក្សា និងការអភិវឌ្ឍម៉ូឌុលសិក្សាឱ្យស្របទៅតាមតម្រូវការទីផ្សារការងារក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌, និងឥរ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com