ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
១០ថ្ងៃ មន្រ្តីអត្តសញ្ញាណកម្មផ្តល់សេវាជូនពលរដ្ឋជាង២ម៉ឺន ទូទាំងប្រទេស!
ថ្ងៃទី ៖ 14-03-2025, ដោយ​​ Dara007 , 44 Views
                     
ភ្នំពេញៈ គិតត្រឹមរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មន្រ្តីអត្តសញ្ញាណកម្មបានបន្តផ្តល់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេសបានជាង២ម៉ឺនសេវា។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា សេវាដែលបានផ្តល់ជូននោះរួមមាន សេវាលិខិតឆ្លងដែនជាង៩ពាន់ក្បាល លិខិតធ្វើដំណើរជាង១ពាន់ក្បាល សៀវភៅស្នាក់នៅជាង៣ពាន់ក្បាល សៀវភៅគ្រួសារជាង ៣ពាន់ក្បាល និងសេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាង៨ពាន់សន្លឹក។

បើតាមលោក ទូច សុឃៈ សេវាលិខិតឆ្លងដែនមានផ្ដល់នៅនាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សាខាលិខិតឆ្លងដែន ផ្សារទំនើបអ៊ីនអន២សែនសុខ សាខាលិខិតឆ្លងដែន ខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងនៅក្នុងមជ្ឈមណ្ឌល Heritage Walk ក្រុងសៀមរាប។

សម្រាប់សេវាលិខិតធ្វើដំណើរសេវា ផ្តល់នៅសាខាផ្សារស្ទឹងមានជ័យ និងខេត្តបន្ទាយមានជ័យ។ចំពោះសេវាសៀវគ្រួសារផ្តល់នៅអធិការដ្ឋានក្រុង ស្រុក ខណ្ឌ សេវាសៀវភៅស្នាក់នៅ ផ្តល់ជូននៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់។

ដោយឡែកចំពោះសេវាអត្តសញ្ញាណប័ណ្ណធ្វើនៅទីតាំងរួមមាន នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មសង្កាត់និរោធ ខណ្ឌច្បារអំពៅ ប៉ុស្ដិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅផ្សារទំនើប អ៊ីអន២។ នេះបើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កែបៈ ក្នុងឱកាសប្រលែងក្តាម​មេមានពង​ក្រៅ នៅស្ថានីយភ្ញាស់កូន​ និងថែបំប៉នមេក្តាមសេះ ស្ថិតនៅភូមិថ្មី​ ឃុំព្រៃធំ​ សង្កាត់កែប​ ក្រុងកែប​ ខេត្តកែប នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមា ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com