ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ពលរដ្ឋត្រូវយល់ច្បាស់ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព
ថ្ងៃទី ៖ 10-02-2025, ដោយ​​ Dara007 , 81 Views
                     
ភ្នំពេញៈ ពាក្យ អេតាស៊ីវិល (État Civil) ជាពាក្យបារាំង ដែលកម្ពុជាទទួលរងអាណានិគមនិយមបារាំងអស់រយៈពេល៩០ឆ្នាំ ហើយពាក្យអេតាស៊ីវិលនេះ សំដៅលើសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព និងសំបុត្រផ្សេងៗដទៃទៀត ពាក់ព័ន្ធនឹងបុគ្គលនីមួយៗ។ កន្លងមកបារាំង តែងតែហៅអេតាស៊ីវិល ហើយក៏មានប្រជាពលរដ្ឋខ្មែរមួយចំនួន មានការភ័ន្តច្រឡំ រួចក៏ហៅតៗគ្នាដែរ។

បើតាមលោក បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អេតាស៊ីវិលនេះ គឺសំដៅដល់ពាក្យ ក៣ កើត ការ កប់ ពោលគឺនៅពេលកើត ត្រូវទៅធ្វើសំបុត្រកំណើត នៅពេលការ (រៀបអាពាហ៍ពិពាហ៍) ត្រូវទៅធ្វើសំបុត្រអាពាហ៍ពិពាហ៍ និងពេលកប់ (ស្លាប់) គឺត្រូវធ្វើសំបុត្រមរណភាព ដែលទាំងនេះ គឺជាបណ្ដុំ ឬចំណែកអត្រានុកូលដ្ឋាន ឬដែលគេហៅថាអេតាស៊ីវិល។

លោកបណ្ឌិត ទូច សុឃៈ «ភាគច្រើនខ្ញុំតែងតែងឃើញថា ប្រជាពលរដ្ឋខ្មែរ នៅពេលទៅចុះសំបុត្រអាពាហ៍ពិពាហ៍ បែរជានិយាយថា ខ្ញុំមិនបានចុះអេតាស៊ីវិលទេ ពេលទៅចុះអេតាស៊ីវិល បែរជានិយាយថា ខ្ញុំមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ទៅវិញ ធ្វើឱ្យមានការយល់ច្រឡំពេញហ្នឹង»។

លោកបន្តថា ប្រជាពលរដ្ឋ គួរតែប្រើប្រាស់ពាក្យឱ្យបានត្រឹមត្រូវដើម្បីចៀសវាងកុំឱ្យមានការភ័ន្តច្រឡំ។ បើសំបុត្រកំណើត ហៅថា សំបុត្រកំណើត បើសំបុត្រអាពាហ៍ពិពាហ៍ ហៅថាសំបុត្រអាពាហ៍ពិពាហ៍ ហើយសំបុត្រមរណភាព ហៅថាសំបុត្រមរណភាព ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា ទើបតែមានយន្តការចុះសំបុត្រអាពាហ៍ពិពាហ៍ ជាផ្លូវការនៅឆ្នាំ២០០២ ចាប់តាំងពីកម្ពុជា មានក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងនោះដែរ ពីមុនមកការចុះសំបុត្រអាពាហ៍ពិពាហ៍នេះ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ តែបច្ចុប្បន្ននេះប្រជាពលរដ្ឋ ក៏មានការយល់ដឹងបានច្រើនពីអត្ថប្រយោជន៍នៃការចុះសំបុត្រអាពាហ៍ពិពាហ៍។ ដើម្បីចុះសំបុត្រអាពាហ៍ពិពាហ៍បាន គូស្វាមី ភរិយា ត្រូវទៅចុះនៅឃុំ សង្កាត់ ប៉ុន្តែនៅពេលដែលលែងលះ ត្រូវអនុវត្តនៅតុលាការ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កែបៈ ក្នុងឱកាសប្រលែងក្តាម​មេមានពង​ក្រៅ នៅស្ថានីយភ្ញាស់កូន​ និងថែបំប៉នមេក្តាមសេះ ស្ថិតនៅភូមិថ្មី​ ឃុំព្រៃធំ​ សង្កាត់កែប​ ក្រុងកែប​ ខេត្តកែប នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមា ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com