ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ការសាងសង់ប្រាសាទកណ្ដាលផ្ទៃបឹងតាកែវ នឹងចំណាយថវិកាជាង ២លានដុល្លារ
ថ្ងៃទី ៖ 10-02-2025, ដោយ​​ Dara007 , 71 Views
                     
តាកែវៈ អភិបាលខេត្តតាកែវ គ្រោងសាងសង់ប្រាសាទកណ្ដាលផ្ទៃបឹងតាកែវ ដែលចំណាយថវិកាជាង ២លានដុល្លារអាមេរិក ដើម្បីទុកជាទីសកា្ករៈគោរពបូជា និងទាក់ទាញភ្ញៀវទេសចរណ៍។

ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមនឹងមន្រ្តីពាក់ព័ន្ធ បានថ្លែងថា គម្រោងរៀបចំសាងសង់ប្រាសាទមួយកន្លែង នៅកណ្ដាលបឹងតាកែវ គ្រោងនឹងចំណាយថវិកាប្រមាណជាង ២លានដុល្លារ ដោយមិនប្រើប្រាស់ថវិកាជាតិឡើយ ពោលគឺជាថវិកាដែលបានមកពីការចូលរួមពីបណ្ដាសប្បុរសជនជិតឆ្ងាយក្នុង និងក្រៅប្រទេស ហើយការកសាងប្រាសាទនេះ គឺដើម្បីទុកជាទីសកា្ករៈគោរពបូជា ពិសេសទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលេងកម្សាន្តខេត្តតាកែវកាន់តែច្រើន ក៏ទុកជាកេរ្ដិ៍ដំណែលតកូនចៅរាប់សិបជំនាន់ទៀត។

លោកបានបញ្ជាក់ថា ក្រៅតែពីគម្រោងសាងសង់ប្រាសាទនៅកណ្ដាលបឹងតាកែវ អាជ្ញាធរខេត្ត ក៏នឹងរៀបចំផ្លូវក្រវ៉ាត់បឹងតាកែវមួយទៀតរួមជាមួយ សួនច្បារ និងដើមឈើអមសងខាងផ្លូវ ដែលមានប្រវែងសរុបប្រមាណជាង១០គីឡួម៉ែត្រ សម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ កន្លែងជិះកង់កម្សាន្ត សម្រាកលំហែរក្រោយទំនេរពីការងារផ្សេងៗ ។

លោក អភិបាលខេត្តតាកែវ ជឿជាក់ថា ក្រោយសាងសង់គម្រោងទាំងអស់នេះរួចក្រុងដូនកែវដែលជាបេះដូងនៃខេត្តតាកែវនឹងប្រែមុខមាត់ថ្មីក្រោមដំបូលនៃសុខសន្ដិភាពនឹងទាក់ទាញបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ទេសចរណ៍ជាតិ អន្តរជាតិ និងមកលេងកម្សាន្តកាន់តែច្រើនឡើងថែមទៀត ដើម្បីចូលរួមលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង ឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលកម្រិតខ្ពស់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កែបៈ ក្នុងឱកាសប្រលែងក្តាម​មេមានពង​ក្រៅ នៅស្ថានីយភ្ញាស់កូន​ និងថែបំប៉នមេក្តាមសេះ ស្ថិតនៅភូមិថ្មី​ ឃុំព្រៃធំ​ សង្កាត់កែប​ ក្រុងកែប​ ខេត្តកែប នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមា ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com