ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យសកម្មជនអ្នកស្រឡាញ់បរិស្ថានចូលរួមផ្សព្វផ្សាយលើភាពស្អាត បៃតង របស់កម្ពុជា
ថ្ងៃទី ៖ 05-02-2025, ដោយ​​ admin , 38 Views
                     
ភ្នំពេញ : នៅទីស្តីការក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសទទួលជួប ក្រុមយុវជននៃអង្គការខ្មែរថាវរៈ នៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានលើកឡើងពីតួនាទីរបស់សកម្មជនអ្នកស្រឡាញ់បរិស្ថាន ចូលរួមផ្សព្វផ្សាយការងារវិស័យបរិស្ថាន ជាពិសេសការរួមចំណែកនៅក្នុងភាពស្អាត ភាពបៃតង និងចីរភាពរបស់កម្ពុជា។

ការបង្ហាញនូវតម្លាភាពការងារបរិស្ថាន របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺជាដើមចមជំរុញឱ្យសកម្មជន អ្នកស្រឡាញ់បរិស្ថាន បានស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដើម្បីភាពស្អាត បៃតង សំដៅដល់ការរួមគ្នាសំអាតសំរាម សំណល់ប្លាស្ទិកនៅក្នុងទឹក លើគោក ក្នុងខ្យល់អាកាស និងការការពារគម្របព្រៃឈើ ដែលមានក្រមបរិស្ថាននិងធនធានធម្មជាតិ ជាគោលក្នុងការអនុវត្ត។

លោករដ្ឋមន្រ្តី បានបន្ថែមថា ក្រសួងបរិស្ថានកំពុងជំរុញការបណ្តុះកូនឈើ និងដាំស្តារព្រៃ ឱ្យបានច្រើន ក៏ជាផ្នែកមួយធ្វើឱ្យគម្របព្រៃរីកសាយភាយកាន់តែធំ និងក្រាស់ជាងមុន ដើម្បីជំរុញ និងលើកស្ទួយដល់ជីវភាពប្រជាសហគមន៍ តាមរយៈគោលដៅលំហែបៃតង ដែលប្តូរពីការប្រកបរបរតាមទំលាប់ចូលព្រៃ ងាកមកប្រកបអាជីវកម្មខ្នាតតូចនៅក្នុងសហគមន៍ និងពង្រឹងឱ្យពួកគាត់ក្លាយជាសហគ្រិនភាព។

លោក អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា កាណាប្រជាពលរដ្ឋក្លាយជាម្ចាស់គម្រោងអភិវឌ្ឍគោលដៅលំហែបៃតង ដែលទាំងនេះជាប្រភពចំណូលដ៏សំខាន់ និងមានភាពយូរអង្វែងសម្រាប់ប្រជាសហគមន៍មូលដ្ឋាន នៅតាមរបៀងទេសចរណ៍ ដែលផ្សារភ្ជាប់ពីសហគមន៍មួយទៅសហគមន៍មួយទៀត ហើយកម្ពុជានឹងមានភាពស្អាត មានភាពបៃតង សម្រាប់ជាមរតករបស់មនុស្សគ្រប់ជំនាន់។

ស្របនឹងការថ្លែងឡើងរបស់លោករដ្ឋមន្រ្តី ក្រុមសកម្មជនអ្នកស្រឡាញ់បរិស្ថាន បានសំដែងការស្ម័គ្រចិត្តឥតងាករេ ក្នុងការរួមចំណែកការងារផ្សព្វផ្សាយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញស្របជាមួយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានជ្រួតជ្រាបទៅដល់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន និងបង្ហាញការពិតនៃការគិតគូយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ដើម្បីជិវភាព សុខភាព និងការរស់នៅដោយចីរភាពរបស់ប្រជាសហគមន៍ និងទប់ស្កាត់ការបោកបញ្ឆោតរបស់ក្រុមទុច្ចរិតមួយចំនួន ដែលបានធ្វើការផ្សព្វផ្សាយព័ត៌មានបំភ្លៃ បំភាន់ការពិត ជាដើម៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំឱ្យសហគ្រាស​ទាំងអស់ត្រូវចេះថែរក្សាទីផ្សារឱ្យបានល្អ​ គោរពតាមលក្ខខណ្ឌស្តង់ដាត្រឹមត្រូវ​ មានគុណភាពល្អ​ មានអនាម័យ​ខ្ពស់​ និងបង្កេីនសមត្ថភាពខ្លួនទៅតាមតម្រូវការទីផ្សារ​ ជាពិសេសទីផ្សារអឺរ៉ុ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com